សម្តេចប៉ាបជួបជាមួយសកម្មជនអាកាសធាតុពិភពលោក

កាលពីថ្ងៃសុក្រសប្តាហ៍​មុន​ សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ ជួប​ជាមួយអតីតអនុប្រធានាធិ បតីអាមេរិក លោក អាល់ ហ្គ័រ (Al Gore ) ដែលនៅទីក្រុងរ៉ូមនៅក្នុងអំឡុងពេលទីក្រុងនេះកំពុងតែរៀបចំ កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃដែលឧបត្ថម្ភដោយ "គម្រោងការពិតអាកាសធាតុ"។

យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យសារព័ត៌មាន សន្តអសនៈ ដែល​ចុះ​ផ្សាយ​ដោយ​វ៉ាទីកង់​ញ៉ូវ នៅក្នុងជំនួបនេះ លោក ហ្គ័រ បានសរសើរសម្តេចប៉ាបចំពោះការចងក្រងនូវ ឯកសារ​ Laudato sí ក្នុង​កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុ ។

នៅក្នុងជំនួបនោះ លោក អាល់ ហ្គ័រ បាននិយាយថា ឯកសារ​នេះ ជាឧទាហរណ៍នៃ "ការផ្លាស់ប្តូរអេកូឡូស៊ី" ក្នុងការ​បង្កើតរោងចក្រកសិកម្មនៅ Santa Maria di Galeria

នៅក្នុងជំនួបនោះសម្តេចប៉ាប បានថ្លែងអំណរគុណដល់ ហ្គ័រ ដែល​យក​ចិត្ត​ទុកដាក់អំពីអាកាសធាតុ ដោយ​ដាក់​វា​ក្នុង​​សកម្មភាពនយោបាយរបស់លោក។

មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ពន្លឿនកិច្ចព្រមព្រៀងអំពីការ​ប្រែប្រួល​អាកាសធាតុ  ទោះបីមានការតស៊ូមតិ​ពី​ក្រុមហ៊ុនឥន្ធនៈហ្វូស៊ីលធំៗក៏ដោយ  និង បានពិភាក្សាអំពីទម្រង់នៃការសហការគ្នាដែលអាចធ្វើ​ទៅបាន ដើម្បី​ឲ្យ​មតិសាធារណៈគាំទ្រលើគម្រោង​នេះ។

បន្ទាប់ពីជំនួបជាលក្ខណៈ ឯកជននៅឯនេវេសនដ្ឋាន​របស់សម្តេចប៉ាបនៅសន្តី​ម៉ាថា (Santa Marta) លោក ហ្គ័រ បានទៅទស្សនាបាស៊ីលីកា​សន្តសិលា (St Peter's Basilica) ជាកន្លែងដែលគាត់បានជួបជាមួយ លោកកាឌីណាល់ ម៉ូតូ ហ្គាំបេតធី ( Cardinal Archpriest Mauro Gambetti ) នាយកផ្នែកទំនាក់ទំនងសម្រាប់បាស៊ីលីកា​របស់សម្តេចប៉ាប​ (Papal Basilica)

លោកបូជាចារ្យ អេនហ្សូ ហ្វ័ទូណាតូ (Enzo Fortunato) បាននិយាយថា លោក​​ហ្គ័រ បានប្តេជ្ញាចិត្តដើម្បីរួមចំណែកដល់ទិវាកុមារពិភពលោកបន្ទាប់នៅឆ្នាំ ២០២៦ ក៏ដូចជាសម្រាប់ឆ្នាំនៃអំណរសប្បាយឆ្នាំ២០២៥៕

Daily Program

Livesteam thumbnail