សម្តេចប៉ាបជួបជាមួយនឹងប្រធានាធិបតីបារាំងជាថ្មី

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ និង លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងបានជួបពិភាក្សាគ្នាជាថ្មីកាលពីថ្ងៃទី ១៥ ខែ​ធ្នូ ឆ្នាំ២០២៤ នៅពេលដែលទ្រង់បានយាងមកបំពេញទស្សនៈកិច្ចនៅកោះកស៊ីកា  (Corsica) ដែលជាកោះមួយស្ថិតនៅកណ្តាលសមុទ្រមេទីទែរ៉ាណេ នៅក្នុងប្រទេសបារាំង ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ជំនួបមេដឹកនាំទាំងពីរនៅពេលនោះគឺជាជំនួបឯកជន ហើយធ្វើឡើងនៅចុងបញ្ចប់កម្មវិធីទស្សនៈកិច្ចរបស់សម្តេចប៉ាបនៅលើកោះនោះ មុនពេលទ្រង់យាងចេញដំណើរត្រឡប់មកកាន់បុរីវ៉ាទីកង់វិញ ។

នៅក្នុងជំនួបនោះ លោក ម៉ាក្រុង បានសំដែងអំណរគុណសម្រាប់ដំណើររបស់សម្តេចប៉ាបនៅកោះ កស៊ីកា ។ ដំណើររបស់សម្តេចប៉ាប ឆ្លុះបញ្ចាំងពីតម្លៃនៃទំនាក់ទំនងនិងកិច្ចសហប្រតបត្តិការរវាងបារាំងនិងសន្តអសនៈ ។

នៅក្នុឱកាសនោះ លោក ម៉ាក្រុង បានជូនអំណោយនូវសៀវភៅមួយក្បាលដែលសរសេរអំពីវិសាលវិហារ Notre Dame ដែល​ទើប​បាន​ស្ដារ​ឡើង​វិញ​ក្រោយ​ភ្លើង​ឆេះ​ដ៏​សន្ធោសន្ធៅ​ឆ្នាំ ២០១៩ ហើយ​បាន​បើក​ជា​សាធារណៈ​វិញ​កាលពី​មួយ​សប្តាហ៍​មុន​ ហើយសម្តេចប៉ាបក៏បានប្រទានសៀវភៅអប់រំជំនឿច្បាប់ចម្លងមួយក្បាលជូនលោក ម៉ាក្រុង ។

មេដឹកនាំទាំងពីរបានជួបគ្នាជាញឹកញាប់ ដោយជំនួបនេះគឺធ្វើនៅបុរីវ៉ាទីកង់ នៅទីក្រុងម៉ាកសី​ប្រទេសបារាំង និង ក្រៅជំនួប G7 នៅអ៊ីតាលី ជាដើម ។

Daily Program

Livesteam thumbnail