សម្តេចប៉ាបជួបជាមួយនឹងកំពូលអ្នកកំប្លែងជាង១០០រូបមកពីទូទាំងពិភពលោក
កាលពីថ្ងៃសុក្រកន្លងទៅនេះ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងជួបជាមួយនឹងអ្នកកំប្លែងមកពីជុំវិញពិភពលោកហើយទ្រង់មានបន្ទូលស្នើសុំពូកគេឲ្យជួយសម្រេចសុបិនឲ្យមានពិភពលោកដ៏ប្រសើរមួយ ។
សម្តេចប៉ាបជំរុញពួកគេឱ្យលើកទឹកចិត្តប្រជាជន និងជួយមនុស្សនានាឱ្យមើលឃើញការពិតជាមួយនឹងភាពផ្ទុយគ្នានៃបញ្ហា។
សម្តេចប៉ាបបានមានបន្ទូលថា តារាកំប្លែងជាសិល្បៈករ ដែលមនុស្សជាតិចូលចិត្ត និងអបអរសាទរបំផុត ដោយសារតែពួកគេ មាន និងអាចបណ្តុះអំណោយទានធ្វើឱ្យមនុស្សសើច។
ទ្រង់បានមានបន្ទូលថា នៅពេលដែលមនុស្សជាតិកំពុងតែហុំព័ទ្ធទៅដោយ «ព័ត៌មានអាប់អួរ»ជាច្រើន នៅចំកណ្តាលនៃវិបត្តិសាធារណៈ និងផ្ទាល់ខ្លួន តារាកំប្លែងអាចផ្សព្វផ្សាយ ភាពស្ងប់ស្ងាត់ និងស្នាមញញឹម ហើយស្ថិតក្នុងចំណោមមនុស្សមួយចំនួនតូចដែលអាចនិយាយ "ទៅកាន់មនុស្សផ្សេងគ្នា ជាច្រើនជំនាន់ និងវប្បធម៌ផ្សេងៗគ្នាឲ្យសើចបាន។
សម្តេចប៉ាបបាននិយាយយ៉ាងច្បាស់ថា ៖ «ដោយសារតែការសើច វាអាចបំបែកឧបសគ្គសង្គម និងបង្កើតទំនាក់ទំនង ដោយកត់សម្គាល់ថា អ្នកកំប្លែងរំលឹកយើងថា ការលេងសើច និងការសើចគឺជាចំណុចសំខាន់សម្រាប់ជីវិតមនុស្ស»។
សម្តេចប៉ាប បានប្រាប់អ្នកកំប្លែងថា ៖ «ពួកគេមានអំណោយទានដ៏ថ្លៃថ្លា ដែលអាចផ្សព្វផ្សាយសន្តិភាពនៅក្នុងចិត្ត និងរវាងមនុស្ស ដោយជួយយើងឱ្យយកឈ្នះលើការលំបាក និងទប់ទល់នឹងភាពតានតឹងប្រចាំថ្ងៃ»។
ព្រះវរបិតា បានបន្តបញ្ជាក់អំពីអព្ភូតហេតុ មួយទៀតរបស់តារាកំប្លែងដែលមានសមត្ថភាពធ្វើឱ្យមនុស្សញញឹមសូម្បីតែនៅពេលដោះស្រាយបញ្ហាធ្ងន់ធ្ងរក៏ដោយ៕