សម្តេចប៉ាបជួបជាមួយនាយករដ្ឋមន្ត្រីបណ្តោះអាសន្នលីបង់
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីចុងសប្តាហ៍មុនបានទទួលលោក ណាជីប មីកាទី (Najib Mikati) នាយករដ្ឋមន្រ្តីបណ្តោះអាសន្នលីបង នៅបុរីវ៉ាទីកង់។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
បន្ទាប់ពីជំនួបនោះរួចមក លោក ណាជីប ក៏បានបន្តជួបពិភាក្សាទ្វេភាគីជាមួយនឹងលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈអមដោយលោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ រដ្ឋមន្រ្តីក្រ សួងទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិ។
ក្នុងអំឡុងពេលកិច្ចប្រជុំដ៏ស្និទ្ធស្នាល ភាគីទាំងពីរបានផ្លាស់ប្តូរការពិភាក្សាគ្នាពីសារៈសំខាន់នៃទំនាក់ទំនងការទូតដ៏ល្អសន្តអាសនៈ និង លីបង ដោយ បានសង្កត់ធ្ងន់លើ សារៈសំខាន់នៃការរួមចំណែករបស់ព្រះស ហគមន៍កាតូលិក និងគ្រីស្តសាសនានៅក្នុងប្រទេសនេះ។
នៅក្នុងជំនួបនោះមេដឹកនាំទាំងពីរក៏បានធ្វើការពិភាក្សាអំពី ស្ថានភាពសេដ្ឋកិច្ចសង្គមនិងនយោបាយនៅលីបង់ និង បញ្ហាក្តៅៗមួយចំនួននៅក្នុងតំបន់ ។
ក្រៅពីនោះ ថ្នាក់ដឹកនាំរដ្ឋទាំងពីរក៏បានលើកឡើងអំពីបទឈប់បាញ់ដែលសម្រេចបាននៅភាគខាងត្បូងនៃប្រទេសលីបង់ក៏ដូចជា ក្តីសង្ឃឹមអំពីសន្តិភាព និង អត្តសញ្ញាណរបស់ប្រទេសលីបង់៕