សម្តេចប៉ាបជួបជាមួយចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានដោះលែងពីហ្គាហ្សា
បុរស ស្ត្រី និងកុមារដែលត្រូវបានក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំង បានជួបជាមួយសម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ នៅបុរីវ៉ាទីកង់។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។
ស្ថានទូតអ៊ីស្រាអែលប្រចាំនៅបុរីវ៉ាទីកង់បានពិពណ៌នាជំនួបនេះថាមានអត្ថន័យ ដោយនិយាយថា ជំនួបនេះបានបង្ហាញពីភាពស្និទ្ធស្នាលរបស់សម្តេចប៉ាបចំពោះជនរងគ្រោះ។
បន្ទាប់ពីការជាប់ឃុំឃាំងអស់ជាច្រើនខែនៅហ្គាហ្សា ចំណាប់ខ្មាំងអ៊ីស្រាអែលមួយក្រុមដែលត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៣ ត្រូវបានស្វាគមន៍ ដោយសម្តេចប៉ាប កាលពីចុងសប្តាហ៍មុន។
ចំណាប់ខ្មាំងទាំងអស់នោះ គឺមាន ចំនួនសរុប ១៦ នាក់ នៅក្នុងនោះ ស្រ្តី១០ នាក់ បុរស៤ នាក់ និងកុមារ ២ នាក់ ។
ពួកគេ ត្រូវបានដោះលែងជាផ្នែកនៃកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នដែលសម្របសម្រួលដោយកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក។
ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលាមក សម្តេចប៉ាប អំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដោយមិននឿយហត់ ដោយជំរុញឱ្យមានបទឈប់បាញ់នៅហ្គាហ្សា និងការបើកច្រកសម្រាប់កម្មវិធីផ្តល់ជំនួយ មនុស្សធម៌ចំពោះអ្នកដែលរងផលប៉ះពាល់។
សម្តេចប៉ាបបានសង្កត់ធ្ងន់លើសកម្មភាពទាំងនេះថាជាជំហានចាំបាច់ឆ្ពោះទៅរកការដោះស្រាយជម្លោះដ៏បំផ្លិចបំផ្លាញ ដែលបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស់ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ជាង ១.១០០ នាក់ស្លាប់ និងការចាប់ពង្រត់មនុស្ស ២៤០ នាក់ រួមទាំងស្ត្រី មនុស្សចាស់ និងកុមារ៕