សម្តេចប៉ាបចំណាយពេល៣ថ្ងៃនៅ ប៉ាពួញូហ្គីណេ

បន្ទាប់ពីចាកចេញពីឥណ្ឌូនេស៊ីសម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ បានចំណាយពេលវេលា៣ថ្ងៃបន្ត ​ដំណើរ​ទស្សនកិច្ចរបស់ទ្រង់នៅ ​ប្រទេស​ប៉ាពួញូហ្គីណេ ក្នុងទ្វីប​អូសេអានី ដែលមានចម្ងាយ ១៩០៤៧ គីឡូម៉ែត្រពីបុរីវ៉ាទីកង់។

នៅក្នុងអំឡុងពេលនៃការស្នាក់នៅប្រទេសដែនកោះនៅកណ្តាលសមុទ្រនេះ សម្តេចប៉ាបបានទទួលនូវ បទពិសោធន៍នៃជីវិតនៅក្នុងធម្មជាតិដែលមានតែផ្គរលាន់ ទន្លេ និងទឹកធ្លាក់ ភ្នំដែលគ្របដណ្តប់ដោយព្រិល ភ្នំភ្លើងដែលផ្ទុះឡើង ព្រៃក្រាស់ និងសមុទ្រដ៏ស្រស់ស្អាត។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងអំឡុងពេលនោះ សម្តេចប៉ាបទ្រង់នៅជាមួយនឹងគ្រិស្តបរិស័ទនិង ប្រជារាស្រ្តនៃព្រះជាម្ចាស់ នៅក្នុងប្រទេសដែលជាជម្រកនៃកុលសម្ព័ន្ធដែលមិនមានការទាក់ទងចុងក្រោយមួយចំនួនរបស់ពិភពលោក ។

សម្តេចប៉ាបបានចំណាយពេលវេលាដ៏រីករាយនៅក្នុងការចែករំលែកនិងប្រកាសដំណឹងល្អជាមួយនឹងគ្រិស្តបរិស័ទកាតូលិកដែលមាន ប្រហែល ២,៥លាននាក់ដែលរស់នៅក្នុងប្រទេសនេះ រួមទាំងអ្នកដែលនៅក្នុងទីក្រុងដាច់ស្រយាលនៃទីក្រុង វ៉ានីមូ ( Vanimo )នៅឆ្នេរសមុទ្រភាគពាយព្យ ដែលក្រុមសាសនៈទូត អាហ្សង់ទីនភាគច្រើនចែករំលែកបេសកកម្មរបស់ពួកគេថ្វាយទ្រង់ ។​

សម្តេចប៉ាបបានទទួលបទពិសោធន៍នៃ គំរូនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការពារប្រព័ន្ធអេកូឡូស៊ី និងស្តាប់សម្លេងប្រជាជនដែលផុយស្រួយរបស់ខ្លួន ក៏ដូជជា ស្តាប់ការយំរបស់មនុស្សក្រីក្រ និងទឹកភ្នែករបស់ផែនដី។​

Daily Program

Livesteam thumbnail