សម្តេចប៉ាបចេញក្រិត្យទទួលស្គាល់គ្រីស្តបរិស័ទ និងលោកបូជាចារ្យអាលបានីជាមរណសាក្សី
ក្នុងអំឡុងពេលផ្តល់បទឧទ្ទេសនាមឱ្យកាលពីថ្ងៃព្រហស្បតិ៍វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប អនុញ្ញាតឱ្យមានការផ្សព្វផ្សាយក្រឹត្យទាក់ទងនឹងការតែងតាំងលោកបូជាចារ្យអាល់បានីពីររូប និង មរណសាក្សីមួយចំនួនទៀត ។
លោកបូជាចារ្យដែលត្រូវបានសម្តេចប៉ាបចេញក្រឹត្យនេះ គឺ លោក បូជាចារ្យជនជាតិអាល់បានី លូអ៊ីជី ប៉ាលិច (Luigi Palić, OFM) និងង លោកបូជាចារ្យ ហ្សូង ហ្គាស៊ូលី (Gjon Gazulli) ផងដែរ។
ក្រៅពីមរណបុគ្គលទាំងពីរ សម្តេចប៉ាប កាលពីថ្ងៃព្រហស្បតិ៍ សម្តេចប៉ាបក៏បានលើកឡើងពីបុព្វហេតុនៃការបង្កើតនិងសម្រេចលើអន្តរបុគ្គលខាងលើក្រិត្យនោះគឺរួមបញ្ចូលនិង គ្រហស្ថ៣រូប បងស្រី ពីរូប និង និងស្ត្រីជនជាតិអេស្ប៉ាញម្នាក់។
លោក លូអ៊ីជី ប៉ាលិច បាន ត្រូវបានចាប់ខ្លួន ធ្វើទារុណកម្ម និងសម្លាប់ដោយទាហានម៉ុងតេណេហ្គ្រិនក្នុងឆ្នាំ ១៩១៣ ដោយសារតែបុព្វប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញរបស់ប្រជាជនក្នុងតំបន់ និងការប៉ុនប៉ងបំប្លែងដោយបង្ខំទៅជាអ័រតូដូដូ។
ដោយឡែក លោកបូជាចារ្យ ហ្សុង ហ្គាហ៊ូលី ត្រូវបានសម្លាប់ «ដោយការស្អប់ខ្ពើមនៃជំនឿ» ក្នុងឆ្នាំ ១៩២៧ ដោយផ្អែកលើការចោទប្រកាន់មិនពិត។ លោកត្រូវបានគេចោទប្រកាន់មិនពិត និងព្យួរក ដោយសារតែសកម្មភាពរបស់លោកត្រូវបានចាត់ទុកថាជាឧបសគ្គដល់ការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការបង្រួបបង្រួមសាសនាដោយបង្ខំក្នុងចំណោមប្រជាជន៕