សម្តេចប៉ាបចូលរួមកាន់ទុក្ខអតីតប្រធានាធិបតីវៀតណាម

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើសាររំលែកទុក្ខ និងអធិដ្ឋានជូន ចំពោះមរណភាពរបស់អតីតប្រធានាធិបតី វៀតណាម គឺលោក ឃ្វៀន ភូជុង  ដែលបច្ចុប្បន្នជា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានចូលរួមសម្តែងនូវមរណទុក្ខចំពោះមរណភាពរបស់លោក ជុង  តាមសារតេឡេក្រាមដែលបានផ្ញើដោយ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ ជូនទៅប្រធានាធិបតីបច្ចុប្បន្នរបស់ប្រទេសនេះ។

នៅក្នុងសារលិខិត​នោះ​ សម្រេចប៉ាប បានសម្តែងភាពស្និទ្ធស្នាលរបស់ទ្រង់ចំពោះអស់អ្នកដែលកាន់ទុក្ខមេដឹកនាំប្រទេសនៅវៀតណាម ក្រោយពេលដែលបានស្លាប់នៅអាយុ ៨០ ឆ្នាំកាលពីសប្តាហ៍មុន បន្ទាប់ពីបានតស៊ូ នឹងជំងឺមួយរយៈ។

សម្តេចប៉ាបក៏បានចូលរួមរំលែកទុក្ខជូនចំពោះគ្រួសារលោក ជុង  ខណៈដែលលោក គឺជាមេដឹកនាំវៀតណាម ដែលគាំទ្រ ជំរុញការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងរវាងវៀតណាម និងសន្តអាសនៈ៕

Daily Program

Livesteam thumbnail