សម្តេចប៉ាបចង់ឲ្យលើកកំពស់សង្គមសន្តិភាពដើម្បីបម្រើមនុស្សជាតិ

នៅក្នុងសារជាវីដេអូដែលសម្តេចប៉ាបឡេអូទី១៤បានថតសម្រាប់ផ្ញើទៅកាន់មហាសន្និបាតិជាតិនៃសហជីពពាណិជ្ជកម្មរបស់សហព័ន្ធកម្មករអ៊ីតាលី បានលើកឡើងថា សង្គមចាំបាច់លើកកំពស់សន្តិភាព ដើម្បីជាការប្រមូលសេចក្តីស្រលាញ់បម្រើដល់ការអភិវឌ្ឈន៍មនុស្សជាតិ។
តាមរយៈសារជាវីដេអូបែបនេះ សម្តេចប៉ាបបានសំដែងការស្វាគមន៍យ៉ាងស្និទ្ធស្នាល របស់ទ្រង់ទៅកាន់អ្នករៀបចំ វាគ្មិន និងអ្នកចូលរួម ដោយបង្ហាញពី ការគាំទ្រឲ្យមាន ព្រឹត្តិការណ៍ ដ៏សំខាន់មួយ" នៅក្នុងសកម្មភាពរបស់សហជីព។
សម្តេចប៉ាបឡេអូបានសម្តែងនូវក្តីសង្ឃឹមថា សន្និសីទដ៏សំខាន់នឹងជំរុញឱ្យមានការប្ដេជ្ញាចិត្តជាថ្មីក្នុងការបង្កើនការយល់ដឹងក្នុងចំណោមអ្នកដែលមានការទទួលខុសត្រូវក្នុងសង្គម។
សម្តេចប៉ាបក៏បានជំរុញឱ្យគណៈប្រតិភូដែលចូលរួម កុំឱ្យបាត់បង់ការមើលឃើញនូវគោលដៅរួមនៃការរួមចំណែកដល់ការស្ងប់ស្ងាត់នោះ ហើយប្រឹងប្រែងដើម្បីជួយចែករំលែកនិងជួយមនុស្សជាតិដែលត្រូវការដោយសេចក្តីស្រលាញ់៕
Daily Program
