សម្តេចប៉ាបចង់បានបទឈប់បាញ់គ្រប់កន្លែងនៅក្នុងអំឡុងព្រឹត្តិការណ៍អូឡាំពិកនៅបារាំង
សម្តេច ហ្រ្វង់ស៊ីស្កូ កាលពីថ្ងៃអាទិត្យបានសម្តែងក្តីសង្ឃឹមថា ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងប៉ារីស នឹងផ្តល់ឱកាសសម្រាប់ប្រទេសដែលមានសង្រ្គាមគោរពនិងអោយតម្លៃដល់ប្រពៃណីដែលផ្តួចផ្តើមតាំងពីសម័យក្រិកបុរាណនេះឡើង។
ទ្រង់បានបន្តថា ៖ «តាមប្រពៃណីបុរាណ សូមឲ្យព្រឹត្តិការណ៍អូឡាំពិកជាឱកាសមួយក្នុងការបង្កើតបទឈប់បាញ់ក្នុងសង្គ្រាម ដោយបង្ហាញពីឆន្ទៈស្មោះត្រង់សម្រាប់សន្តិភាព»។
សម្តេចប៉ាបក៏បានរំលឹកថា នៅសប្តាហ៍នេះ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស នឹងចាប់ផ្តើម ហើយនឹងបន្តដោយកីឡាប៉ារ៉ាឡាំពិក ។
ទ្រង់បានមានបន្ទូលថា ៖ «កីឡាក៏មានថាមពលសង្គមដ៏អស្ចារ្យ ដែលមានសមត្ថភាពបង្រួបបង្រួមមនុស្សដោយសន្តិភាពទោះជាមានវប្បធម៌ផ្សេងៗគ្នាក៏ដោយ»។
សម្តេចប៉ាបបានមានបន្អូល ថា ៖ «ខ្ញុំសង្ឃឹមថាព្រឹត្តិការណ៍នេះអាចជាសញ្ញានៃពិភពលោករួមបញ្ចូលដែលយើងចង់កសាង ហើយថាអត្តពលិក ជាមួយនឹងទីបន្ទាល់កីឡារបស់ពួកគេ អាចជាអ្នកនាំសារសន្តិភាព និងជាគំរូដ៏មានតម្លៃសម្រាប់យុវជន»៕