សម្តេចប៉ាបគាំទ្រសេចក្តីថ្លែងការណ៍ក្រុមលោកអភិបាលសហរដ្ឋអាមេរិកអំពីជនឥន្តោប្រវេសន៍

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននៅនិវេសនដ្ឋាន ខាស្តែល​ ហ្គានដូលហ្វូ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចប៉ាបឡេអូទី១៤ បានគូសបញ្ជាក់ពីសេចក្តីថ្លៃថ្នូររបស់ជនអន្តោប្រវេសន៍ និងគាំទ្រសេចក្តីថ្លែងការណ៍របស់ក្រុមលោកអភិបាលរបស់ព្រះសហគមន៍កាតូលិក​អាមេរិក។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នាអំឡុងពេលនេះ សម្តេចប៉ាបឡេអូ បានថ្កោលទោសវិធានការថ្មីៗប្រឆាំងនឹងជនអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិក ហើយទ្រង់បានអំពាវនាវឱ្យអាជ្ញាធរអាមេរិកយកចិត្តទុកដាក់ថ្លឹងថ្លែងលើបញ្ហា​មនុស្សធម៌ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ។

សេចក្តីថ្លែងការណ៍​ដែលចេញផ្សាយដោយសភាលោកអភិបាលព្រះសហគមន៍កាតូលិកសហរដ្ឋអាមេរិកក្នុងអំឡុងពេលប្រជុំពេញអង្គរបស់ខ្លួននៅ​ទីក្រុងបាល់ទីម័រ (Baltimore)ថ្ងៃទី ១៣ ខែវិច្ឆិកា បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៅក្នុងប្រទេស និងបញ្ជាក់ជាថ្មីថា សន្តិសុខជាតិ និងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សមិនមែនជារឿងធម្មតានោះទេ។​

សម្តេចប៉ាបឡេអូ សូម​កោតសរសើរចំពោះសេចក្តីថ្លែងការណ៍នេះ ហើយ​ចាតទុកថា «វាសំខាន់ខ្លាំងណាស់» ដោយ​​ទ្រង់ជឿថា យើងត្រូវតែស្វែងរកវិធីដើម្បីប្រព្រឹត្តចំពោះមនុស្សដោយមនុស្សធម៌ ដោយសេចក្តីថ្លៃថ្នូររបស់ពួកគេ។ ហើយ​ប្រសិនបើនរណាម្នាក់នៅសហរដ្ឋអាមេរិកធ្វើអំពើខុសច្បាប់ មានវិធីដើម្បីដោះស្រាយបញ្ហានេះផ្សេង៕

Daily Program

Livesteam thumbnail