សម្តចប៉ាបៈ សប្បុរសធម៌ គឺជាការងាររបស់ព្រះវិញ្ញាណដ៏រិសុទ្ធ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទរិះគិតអំពីការងារសប្បរសធម៌ ដោយមានបន្ទូលថា វាគឺជាការងារនិងជាការទទួលខុសត្រូវរបស់ព្រះជាម្ចាស់ ហើយក៏ជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាជាកូនចៅនិងជាប្រជារាស្រ្តរបស់ព្រះអង្គ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាខ្លឹមសារដែលសម្តេចប៉ាបបានលើកឡើងចែករំលែកជូនគ្រិស្តបរិស័ទនៅក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍របស់ទ្រង់ ។​

សម្តេចប៉ាបបានណែនាំប្រាប់គ្រិស្តបរិស័ទថា គុណធម៌និងសប្បុរសធម៌គឺជាគោលការណ៍មូលដ្ឋានគ្រឹះនៃការអប់រំចិត្តឈានឆ្ពោះទៅរកការកសាងនូវសេចក្តីស្រលាញ់និងករុណា ។​

សម្តេចប៉ាបបានមានបន្ទូលទៀតថា  ជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ស្ថិតនៅជាប់ គ្នានៅក្នុងអង្គតែមួយ ហើយគឺជាមូលដ្ឋាននៃព្រះវិញ្ញាណបរិសុទ្ធ ។​

សម្តេចប៉ាបបានមានបន្ទូលបន្ថែមថា សព្វថ្ងៃនេះ មានការភ័ន្តច្រឡំនិងយល់ខុសច្រើន ពាក់

ព័ន្ធនឹងមូលបទដែលថា ទេវវិទ្យាមិនមែនជាប្រភពមូលដ្ឋាននៃការបណ្តុះគុណធម៌​ ប៉ុន្តែធាតុពិត ទេវវិទ្យាគឺជាប្រភពដើមនៃគុណធម៌ សេចក្តីករុណា និង សេចក្តីស្រលាញ់ ។

Daily Program

Livesteam thumbnail