សមាជិកនៃក្រុមប្រឹក្សាយុវជនអន្តរជាតិកំពុងជួបពិភាក្សាអំពីយុវជននិងសាសនានៅបុរីវ៉ាទីកង់

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ សមាជិកនៃក្រុមប្រឹក្សាយុវជនអន្តរជាតិបាន ជួបគ្នានៅបុរីវ៉ាទីកង់ដើម្បីជជែកគ្នាអំពីបញ្ហាប្រឈមរបស់យុវជននិងសាសនា។

វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីនេះរៀបចំឡើងដោយក្រសួងគ្រប់គ្រងកិច្ចការ គ្រហស្ថ គ្រួសារ និងជីវិត។

ប្រភពដដែលបានឲ្យដឹងថា កម្មវត្ថុនិងប្រធានបទដែលនឹងត្រូវលើកឡើងជជែកគ្នា នៅក្នុងជំនួប ៤ថ្ងៃនេះ គឺផ្តោតសំខាន់លើខ្លឹមសានិងដំណើរការរៀបចំសម្រាប់ព្រឹត្តិការណ៍នៃទិវាយុវជនពិភពលោកនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ ២០២៧ រហូតដល់ការឆ្លុះបញ្ចាំងអំពីការផ្សព្វផ្សាយដំណឹងល្អរបស់យុវជននៅក្នុងបរិបទគ្រួសារជាដើម។

ក្រុមប្រឹក្សាយុវជនអន្តរជាតិគឺជាស្ថាប័នប្រឹក្សាដែលមានគោលបំណងនាំយកទស្សនៈរបស់យុវជនទៅកាន់ទីសក្ការៈបូជា​លើបញ្ហាផ្សេងៗដែលជាចំណុចកណ្តាលនៃបេសកកម្មរបស់ព្រះសហគមន៍កាតូលិក៕

Daily Program

Livesteam thumbnail