សមាជិកក្រុមក្មេងទំនើងនៅហៃទីកាន់តែកើនឡើង

ចំពេលមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ កុមារជនជាតិហៃទីក្រីក្រ និងជនភៀសខ្លួនកំពុងក្លាយជាជនរងគ្រោះនៃការជ្រើសរើសបញ្ចូលទៅក្នុងក្រុមក្មេងទំនើង។

របាយការណ៍របស់អង្គការសហប្រជាជាតិមួយបានរៀបរាប់អំពីរបៀបដែលចំនួនកុមារនៅក្នុងក្រុមប្រដាប់អាវុធបានកើនឡើង ៧០% ចាប់តាំងពីឆ្នាំ ២០២៣។

ក្មេងៗឥឡូវនេះមានជិតពាក់កណ្តាលនៃសមាជិកក្រុមក្មេងទំនើងទាំងអស់នៅក្នុងប្រទេសហៃទី ជាកន្លែងដែលក្រុមប្រដាប់អាវុធគ្រប់គ្រងដែនកោះដ៏ច្រើនសន្ធឹកសន្ធាប់។

យោងតាមរបាយការណ៍ថ្មីៗនេះពីអង្គការយូនីសេហ្វបានឲ្យដឹងថា ចំនួនអនីតិជនដែលត្រូវបានជ្រើសរើសចូលទៅក្នុងក្រុមក្មេងទំនើងក្នុងសង្គ្រាមបានកើនឡើងចំនួន ។ ចាប់តាំងពីឆ្នាំ ២០១៨ នៅក្រោយពេលដែលគេបានធ្វើឃាតប្រធានាធិបតីបានជំរុញឱ្យមានការដួលរលំផ្នែកនយោបាយ និងសង្រ្គាម ហើយក្រុមក្មេងទំនើងដ៏ឃោរឃៅ ក៏ចាប់ផ្តើមកើនឡើង ទាំងចំនួននិងសកម្មភាព ។

កង្វះខាតស្បៀងអាហារយ៉ាងខ្លាំង ការស្លាប់ និងរបួសរបស់ជនស៊ីវិល និងការផ្លាស់ទីលំនៅយ៉ាងច្រើន គឺជាលក្ខណៈជីវិតប្រចាំថ្ងៃ។ ក្នុងចំណោមជនជាតិហៃទី ៧00.000 នាក់ដែលត្រូវបានផ្លាស់ទីលំនៅដោយជម្លោះគឺជាអនីតិជនប្រហែលជាពាក់កណ្តាល ដែលភាគច្រើនរស់នៅក្នុងជម្រកបណ្តោះអាសន្នក្នុងរដ្ឋធានី ប៉័ អូ ប្រាំង ( Port-au-Prince)

សាលារៀននៅតែបិទ ហើយកុមារជាច្រើនត្រូវបានបំបែកចេញពីគ្រួសាររបស់ពួកគេ។ នៅក្នុងប្រទេសដែលភាគច្រើនរស់នៅដោយចំណាយតិចជាង ៤ ដុល្លារក្នុងមួយថ្ងៃ ។

នាយកប្រតិបត្តិអង្គការ យូនីសេហ្វ លោកស្រី ខេឌឺរិន រូសែល ( Catherine Russel) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «កុមារនៅក្នុងប្រទេសហៃទីត្រូវបានជាប់នៅក្នុងវដ្តដ៏កាចសាហាវមួយ ។ ពួកគេ ត្រូវបានជ្រើសរើសចូលទៅក្នុងក្រុមប្រដាប់អាវុធដែលជំរុញឱ្យពួកគេអស់សង្ឃឹម»។ ទន្ទឹមនឹងនេះ ការរំលោភផ្លូវភេទ និងអំពើហឹង្សាលើយេនឌ័រ កំពុងតែរីករាលដាល៕

Daily Program

Livesteam thumbnail