សមត្ថកិច្ចជំនាញស្នើឱ្យប្រុងប្រយ័ត្នការក្លែងបន្លំជាភ្នាក់ងារសេវាសាធារណៈឬគ្រឹះស្ថានឯកជន ដើម្បីឆរបោកទូទាត់ប្រាក់តាមQR

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានណែនាំឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះការក្លែងបន្លំជាភ្នាក់ងារសេវាសាធារណៈ ដើម្បីលួងលោម និងអូសទាញ ប្រជាពលរដ្ឋឲ្យធ្វើការទូទាត់សេវាបង់ប្រាក់តាមរយះ QRCode ឬលេខគណនី របស់ ឧក្រិដ្ឋ ជន លើសេវា ថែទាំសុខភាពនៅតាម បណ្តាញសង្គម ។

បើតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឲ្យដឹងថា ថ្មីៗនេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល សង្កេតឃើញមានក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា បានលួចបន្លំប្រើប្រាស់ រូបភាព និង និមិត្តសញ្ញា (logo) ជាភ្នាក់ងារសេវាសុខភាពសាធារណៈ រួចលួងលោម និងអូសទាញ ប្រជាពលរដ្ឋឲ្យធ្វើការទូទាត់សេវាបង់ប្រាក់តាមរយះ QRCode ឬលេខគណនី របស់ ឧក្រិដ្ឋជន លើសេវា ថែទាំសុខភាពនៅតាម បណ្តាញសង្គម ។

ទន្ទឹមនឹងនេះ ក្រុមការងារបច្ចេកទេស បានណែនាំប្រជាពលរដ្ឋ នូវវិធីសាស្រ្តការពារខ្លួនពីការឆបោក រួមមាន ការត្រួតពិនិត្យឈ្មោះ និងលេខគណនីធនាគារភ្ញាក់ងារបម្រើសេវា មុននឹងធ្វើការទូទាត់ប្រាក់។ ក្នុងករណីមានការសង្ស័យ ត្រូវធ្វើការទាក់ទង តាមរយៈទូរសព្ទ័ដៃ (hotline) សួរបញ្ជាក់ជាមួយ ក្រុមការងារបច្ចេកទេសរបស់គ្រឹះស្ថានឯកជន ឬស្ថាប័នរដ្ឋនោះ។ ចំពោះ លោកអ្នកដែលបានដឹង ត្រូវណែនាំក្រុមគ្រួសារ សាច់ញាតិឲ្យស្វែងយល់អំពីបទល្មើស បច្ចេកវិទ្យាផ្សេងៗ និងការទំនាក់ទំនងផ្តល់ដំណឹងទៅកាន់មន្ត្រីជំនាញ សមត្ថិកិច្ច ក្នុងករណី លោកអ្នកចាញ់បោក ឬជួបប្រទះជនសង្ស័យជាក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា៕

Daily Program

Livesteam thumbnail