សភាអ៊ីស្រាអែលហាម​កិច្ចការមនុស្សធម៌របស់អ.ស.បនៅអ៊ីស្រាអែល និង ប៉ាឡេស្ទីន

សភារបស់អ៊ីស្រាអែលបានអនុម័តច្បាប់ហាមឃាត់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNRWA ដែលជាទីភ្នាក់ងារមនុស្សធម៌ឈានមុខគេនាំយកជំនួយចូលទៅក្នុងហ្គាហ្សា ពីប្រតិបត្តិការក្នុងប្រទេសអ៊ីស្រាអែល និង ប៉ាឡេស្ទីន។

បម្រាមនេះគ្រោងនឹងចូលជាធរមានក្នុងរយៈពេល ៩០ ថ្ងៃ ដែលបណ្តាលឱ្យមានការបិទកន្លែងរបស់ UNRWA នៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ដោយអ៊ីស្រាអែល រួមទាំងតំបន់ វេសបែង, ជេរូសាឡឹម​ និង ហ្គាសា។​

UNRWA គឺជាទីភ្នាក់ងារមនុស្សធម៌ឈានមុខគេដែលផ្តល់ជំនួយនៅហ្គាហ្សា ហើយត្រូវបានចាត់ទុកថាជាខ្សែជីវិតសម្រាប់ជនរងគ្រោះនៅហ្គាហ្សា។ នៅពេលនេះ កម្មករ UNRWA រាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។

មកដល់ពេលនេះ UNRWA នៅតំបន់ ហ្គាហ្សា មានបុគ្គលិកចំនួន ១៣ 000 នាក់ ដែលពូកគេកំពុងដំណើរការសាលារៀន គ្លីនិកថែទាំសុខភាព និងសេវាកម្មសំខាន់ៗផ្សេងទៀត។

ប្រធាន UNRWA លោក  ហ្វីលីប ឡាហ្សារីនី (Philippe Lazzarini) បានបង្ហោះនៅលើ X ដោយនិយាយថា "នេះគឺជាយុទ្ធនាការចុងក្រោយបង្អស់ដែលកំពុងបន្តដើម្បីបង្ខូចកិត្តិយស UNRWA...​

ខណៈដែល ប្រតិបត្តិការរបស់ UNRWA ត្រូវបានរីករាលដាលពាសពេញតំបន់ អ៊ីស្រាអែលកំពុងតែលុកលុយ។

មនុស្សជាង ៤៣.000 នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ ហ្គាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣៕

Daily Program

Livesteam thumbnail