សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើ​សតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងធ្វើឡើងនាថ្ងៃទី​២៤ ខាងមុខនេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុ​មប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នៅថ្ងៃទី​២៤ ខែមិថុនា ខាងមុខនេះ។

យោងតាម​សេចក្តីជូនដំណឹង​របស់​គ.ជ.ប បានឱ្យដឹងថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើ​សតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹ​ក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា»​ អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤​ ក្នុងក្រុងសៀម​រាប ខេត្តសៀមរាប។

សេចក្តីជូនដំណឹងបានបន្តថា ​នាព្រឹកថ្ងៃទី២៤ ខែមិថុនា លោក ជឺ ចំណាន អនុប្រធាន គ.ជ.​ប នឹងអញ្ជើញថ្លែងសុន្ទរកថាបើកសន្និបាត ចំណែក​រ​សៀលថ្ងៃដដែលលោក ស សុខា ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាក្នុងពិធីបិទសន្និបាត៕

Daily Program

Livesteam thumbnail