សន្តៈអាសនៈបន្តគាំទ្រហិរញ្ញវត្ថុដល់អ.ស.បនៅហ្គាហ្សា

អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈប្រចាំនៅអង្គការសហប្រជាជាតិ លោកអគ្គអភិបាល ហ្គាព្រីពែល កាហ្សា (Gabriele Caccia) បានបញ្ជាក់ថា សន្តអាសនៈនឹងបន្តរួមចំណែកដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ហើយសង្កត់ធ្ងន់លើ "តួនាទីសំខាន់" របស់​ស្ថាប័ននេះ ក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នៅហ្គាហ្សា។

នៅពេលដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតែបន្ត ហើយបាន​សម្លាប់ និង​បំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សា សន្តអាសនៈបានសន្យាថានឹងបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា ហើយបានលើកទឹកចិត្តដល់អង្គការសហប្រជាជាតិទាំងអស់ ក៏ដូចជា រដ្ឋសមាជិកនានាឲ្យ​បន្ត​រួមចំណែក​គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌​របស់ទីភ្នាក់ងារនេះ។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ដើម្បីផ្តល់ជំនួយសង្គ្រោះ ផ្ដល់​សេវាសុខភាព និងសេវាអប់រំសម្រាប់ប្រជាជនប៉ាឡេស្ទីនដែលបានបាត់បង់ផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិតរបស់ពួកគេក្នុងអំឡុងសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ហើយ​មូលនិធិទាំងនេះ​បាន​ដោយ​ការបរិច្ចាគស្ម័គ្រចិត្ត​ស្ថិតក្រោមការត្រួតពិនិត្យកាលពីដើមឆ្នាំនេះ ក្រោយពេល​អ៊ីស្រាអែល​បាន​អះអាង​ថា​បុគ្គលិក​១២​នាក់​ក្នុង​ចំណោម​បុគ្គលិក​១៣.០០០​នាក់​ ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ហាម៉ាសអំពើ​ភេរវកម្មនា​ថ្ងៃ​ទី៧​ខែតុលា​។

ការចោទប្រកាន់របស់អ៊ីស្រាអែលនេះ បាននាំឱ្យម្ចាស់ជំនួយចំនួន ១៦ប្រទេស រួមទាំងសហរដ្ឋអាមេរិកផ្អាក ផ្តល់មូលនិធិរបស់ពួកគេដល់ទីភ្នាក់ងារនេះ។  ទោះជា​យ៉ាងណា មនុស្សដ៏ច្រើន  រួមទាំងសហភាពអឺរ៉ុបនិងអាល្លឺម៉ង់ផង​​នៅ​តែ​បន្តការបរិច្ចាគ ដោយផ្អែកលើវិបត្តិមនុស្សធម៌បន្ទាន់នៅហ្គាហ្សា  ប៉ុន្តែមកដល់ពេលនេះ ស្ថាប័ននេះបានអះអាងថា ប្រភពមូលនិធិនឹងគ្មាន​ទៀត​ទេ ហើយសកម្មភាពមនុស្សធម៌របស់ពូកគេអាចបន្តត្រឹមខែសីហា​ប៉ុណ្ណោះ៕

Daily Program

Livesteam thumbnail