សន្តិភាពនៅលើពិភពលោកត្រូវការសំឡេងគាំទ្របន្ថែមទៀត

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបាននិយាយថា សន្តិភាពសំខាន់ណាស់ សម្រាប់មនុស្សជាតិ ប៉ុន្តែដើម្បីសន្តិភាពពិភពលោកត្រូវការសំឡេងគាំទ្រកាន់តែច្រើនបន្ថែមទៀត។​

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយទស្សនាវដ្តីអ៊ីតាលីប្រចាំត្រីមាស ហើយត្រូវដកស្រង់សំដីដោយវ៉ាទីកង់ញូវ លោក កាឌីណាល់ បានចែករំលែកអំពីភាពផុយស្រួយនៃការទូត ការកើនឡើងនៃតក្កវិជ្ជារបស់អ្នកខ្លាំងបំផុត សារៈសំខាន់នៃអង្គការសហប្រជាជាតិ និងតម្រូវការក្នុងការសម្អាតឃ្លាំងអាវុធ។

លោកកាឌីណាល់បានលើកឡើងថា វាជាសុទិដ្ឋិនិយមមួយក្នុងការគិតថាសន្តិភាពត្រូវបានធានាដោយអាវុធ និងដោយតុល្យភាពដែលដាក់ដោយអ្នកខ្លាំងបំផុត ជាជាងដោយកិច្ចព្រមព្រៀងអន្តរជាតិ។

លោកកាឌីណាល់ បានឆ្លុះបញ្ចាំងពីវិបត្តិ និងសង្គ្រាមដែលកំពុងឆាបឆេះពិភពលោកហើយក៏បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះសង្រ្គាមនិងទស្សនៈវិស័យបង្កសង្រ្គាម។

លោកកាឌីណាល់បានលើកឡើងថា ដើម្បីសន្តិភាពពិភពលោកពិតជាត្រូវការ សំឡេងគាំទ្របន្ថែមទៀតប្រឆាំងនឹងភាពឆ្កួតលីលានៃការប្រណាំងប្រជែងសព្វាវុធ។

លោកកាឌីណាល់បានជំរុញនិងគាំទ្រនូវរាល់ការ លើកឡើងដើម្បីគាំទ្រដល់បងប្អូនប្រុសស្រីក្រីក្របំផុត និង រងគ្រោះបំផុត៕

Daily Program

Livesteam thumbnail