សន្តអាសន: ស្ត្រីជនជាតិដើមភាគតិចគួរតែជាតួឯកនៃអនាគតដ៏ល្អប្រសើរ

អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈប្រចំានៅអង្គការនៃរដ្ឋនៅទ្វីបអាមេរិកបានបញ្ជាក់សារជាថ្មីអំពីការយកចិត្តទុកដាក់របស់ព្រះសហគមន៍ ចំពោះជនជាតិដើមទាំងអស់ ជាពិសេសស្ត្រីជនជាតិដើម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងនៅឯពិធីរំលឹកទិវាអន្តរជាតិនៃជនជាតិដើមភាគតិច និងសប្តាហ៍អន្តរអាមេរិកនៃជនជាតិដើមភាគតិចកាលពីពីសប្តាហ៍មុន លោក អភិបាល ហ្សាន អេនតូនីញ៉ូ ក្រូហ្ស សេរ៉ាណូ (Juan Antonio Cruz Serrano) បានអះអាងសារជាថ្មីអំពីទំនាក់ទំនងរវាងសន្តអាសនៈ និងជនជាតិដើមភាគតិចទាំងអស់ និងជាពិសេសស្ត្រីជនជាតិដើមភាគតិច "ដើម្បីលើកកម្ពស់ និងការពារសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។

លោកបាននិយាយថា អ្នកតស៊ូមតិសម្រាប់ស្ត្រីជនជាតិដើមភាគតិចត្រូវបានគេមើលឃើញថាជា តួឯកសកម្មក្នុងការកសាង អនាគតរួមជាជាង អ្នកទទួលផលអកម្ម នៃគោលនយោបាយដែលបានដាក់ចេះ។ លោកបានពន្យល់ថា ការតស៊ូមតិបែបនេះគួរតែត្រូវបានគេមើលឃើញនៅក្នុងបរិបទនៃការផ្សព្វផ្សាយរបស់ សន្តអាសនៈ ចំពោះវប្បធម៌ជនជាតិដើមភាគតិច ជាមួយនឹង "ការធ្វើដំណើរខាងវិញ្ញាណសមរម្យ និងការយកចិត្តទុកដាក់ចំពោះទំនៀមទម្លាប់ និងភាសារបស់ប្រជាជន"៕

Daily Program

Livesteam thumbnail