សន្តអាសនៈ អំពាវនាវកុំឲ្យមានកុមារត្រូវសម្លាប់នៅក្នុងជម្លោះ
តំណាងបុរីវ៉ាទីកង់ប្រចាំនៅអង្គការសហប្រជាជាតិ លោក រ៉ូបឺត ម័ហ្វី (Robert Murphy)បាន ថ្លែងសុន្ទរកថាចំហនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងបុរីញូវយ៉ក ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ ហើយជំរុញឱ្យមានសកម្មភាពជាក់ស្តែងដើម្បីការពារពួកគេពីការកើនឡើងនូវអំពើឃោរឃៅ។
លោកបានបរិហារពីការកើនឡើងគួរឱ្យព្រួយបារម្ភនៃកុមារដែលត្រូវបានសម្លាប់នៅក្នុងជម្លោះប្រដាប់អាវុធជុំវិញពិភពលោក និងការបរាជ័យរបស់សហគមន៍អន្តរជាតិដើម្បីការពារកុមារ។
នៅក្នុងសុន្ទរកថារបស់លោកបានធ្វើឡើងខណៈដែលលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងការជជែកដេញដោលបើកចំហក្នុងក្រុមប្រឹក្សាសន្តិសុខលើបញ្ហានេះ ក្នុងឱកាសខួបលើកទី ២៥ នៃដំណោះស្រាយលេខ ១២៦១ និងខួបលើកទី ៧៥ នៃអនុសញ្ញាទីក្រុងហ្សឺណែវ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ លោក បានលើកឡើងពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភនៃការកើនឡើងនៃកុមារដែលត្រូវបានសម្លាប់នៅក្នុងជម្លោះប្រដាប់អាវុធ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ដែលមានប្រជាជនច្រើនដែលការប្រើប្រាស់អាវុធជាតិផ្ទុះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
របាយការណ៍ចុងក្រោយរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានលាតត្រដាងថា ភាគរយនៃកុមារដែលត្រូវបានសម្លាប់ក្នុងជម្លោះប្រដាប់អាវុធបានកើនឡើងបីដងចាប់តាំងពីឆ្នាំ ២០២២មក ស្របពេលចំនួន និងកម្រិតនៃជម្លោះជុំវិញពិភពលោកកាន់តែពិបាក។
លោកក៏បានសម្តែងការព្រួយបារម្ភចំពោះយុទ្ធោបករណ៍សង្គ្រាមប្រើប្រាស់កាន់តែអាក្រក់ទៅៗ ប្រឆាំងនឹងសាលារៀន មន្ទីរពេទ្យ និងកន្លែងគោរពបូជាសាសនា ដែលកន្លែងទាំងនេះគួរតែជាជម្រកសុវត្ថិភាពសម្រាប់ជនស៊ីវិល ជាពិសេសសម្រាប់កុមារ។ លោកក៏បានកត់សម្គាល់ពីឥទ្ធិពលនៃការជួញដូរអាវុធធុនតូចនិងស្រាលដោយខុសច្បាប់ រួមទាំងការជ្រើសរើសកុមារជាទាហានផងដែរ៕