សន្តអាសនៈ ផ្ញើសារស្វាគមន៍អត្តពលិក កីឡាអូឡាំពិករដូវទឹកកកនៅមីឡាន

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីចុងសប្តាហ៍កន្លងទៅសន្តអាសនៈ បានផ្ញើសារស្វាគមន៍អត្តពលិកកីឡាអូឡាំពិករដូវរងារដែលត្រូវប្រកួតនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលីថា សូមលើកកំពស់សាមគ្គីនិងសន្តិភាព។

សារដែលចុះហត្ថលេខាដោយលោក ព្យែត្រូ​ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈនៅក្នុងនាមសម្តេចប៉ាបឡេអូទី១៤ បានលើកឡើងថា សន្តិភាព សាមគ្គីភាព និង ភាតរភាពគឺជាស្នូលនៃបំណងរបស់សម្តេចប៉ាបឡេអូទី១៤។​

សារនោះបានបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏សំខាន់នេះអាចដាស់អារម្មណ៍មិត្តភាព និងភាតរភាព ដោយពង្រឹងការយល់ដឹងអំពីតម្លៃនៃកីឡា ដើម្បីបម្រើដល់ការអភិវឌ្ឍដ៏សំខាន់របស់មនុស្សគ្រប់រូប។

សារនោះបញ្ជាក់ថា សម្តេចប៉ាបឡេអូ នឹងអធិស្ឋានឲ្យការប្រកួតនេះកា្លយជាស្ពានភ្ជាប់រវាងវប្បធម៌ និងប្រជាជន ដោយលើកកម្ពស់ការស្វាគមន៍ សាមគ្គីភាព និងសន្តិភាព។

គួររំលឹកថា ព្រឹត្តិការណ៍កីឡានេះ គឺដំណើរការចាប់ពី ថ្ងៃទី០៦ ដល់ថ្ងៃទី ២២ ខែកុម្ភៈខាងមុខ៕

Daily Program

Livesteam thumbnail