សន្តអាសនៈ និងប៊ូរុនឌីប្រារព្ធខួបទំនាក់ទំនងការទូត៦០ឆ្នាំ

លោកឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈបានចេញទៅ បំពេញទស្សនកិច្ចនៅប្រទេសប៊ូរុនឌីដើម្បីប្រារព្ធពិធីរំលឹកខួប៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងបុរីវ៉ាទីកង់ និងប្រជាជាតិអាហ្វ្រិកខាងកើតមួយនេះ។
វ៉ាទីកង់ញូវបានរាយការណ៍ថា តបតាមការអញ្ជើញរបស់ព្រះសហគមន៍កាតូលិក ក្នុងតំបន់ និងអាជ្ញាធរនៃប្រទេសប៊ូរុនឌី លោកឌីណាល់បាន កំពុងបំពេញទស្សនកិច្ចនៅប្រទេសអាហ្រ្វិកខាងកើតចាប់ពីថ្ងៃអង្គារ ទី ១២ រហូតដល់ថ្ងៃច័ន្ទ ទី ១៨ ខែសីហា។
នាឱកាសនោះ លោកកាឌីណាល់ និងចូលរួមសម្ភោធវិមានរំលឹកអនុស្សាវរីយ ហើយនិង បញ្ចុះបឋមសិលា ដើម្បីកសាងមណ្ឌលសុខភាពមួយនៅក្នុងប្រទេសនេះ ដើម្បីជាកិត្តិយសនិងជាការរំលឹកដល់ លោក អគ្គអភិបាល ម៉ាយឃើល អៃដាន ខតនី (Michael Aidan Courtney) ឯកអគ្គរាជទូតសន្តអសនៈប្រចាំប្រទេសនេះ ក្រោយពេលដែលលោកត្រូវបានគេធ្វើឃាតកាលពី ឆ្នាំ ២០០៣។
លោកបានបាត់បង់ជីវិតក្រោយពេលដែលសម្តេចប៉ាបយូហានប៉ូលទី២តែងតាំងជាឯកអគ្គរាជទូតនៅឆ្នាំ២០០០ ហើយលោកបានដើរតួនាំមុខគេក្នុងការឈានដល់កិច្ចព្រមព្រៀងខែវិច្ឆិកា ឆ្នាំ ២០០៣រវាងរដ្ឋាភិបាលប៊ូរុនឌី និងពួកឧទ្ទាមហ៊ូទូ៕
Daily Program
