សន្តអាសនៈ៖ ម៉ាស៊ីនមិនអាចធ្វើការសម្រេចចិត្តលើជីវិត និងសេចក្តីស្លាប់របស់មនុស្សបានទេ
អ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃសន្តអាសនៈប្រចាំនៅអង្គការសហប្រជាជាតិ លោកអគ្គអភិបាល ហ្គាព្រីអែល កាហ្សា (Gabriele Caccia) បានលើកឡើងជាថ្មីអំពីជំហររបស់សន្តអាសនៈពាក់ព័ន្ធនឹងអាវុធ ក៏ដូចជា បដិវត្តនីយកម្មនៃគ្រឿងម៉ាស៊ីន។
លោកអគ្គអភិបាលបានលើកឡើងនៅក្នុង អំឡុងពេលនៃកិច្ចប្រជុំគណៈកម្មាធិការទីមួយនៃមហាសន្និបាត លើកទី៨០របស់ អង្គការសហប្រជាជាតិ ថា ម៉ាស៊ីនមិនអាចសម្រេចចិត្តលើជីវិតនិងសេចក្តីស្លាប់របស់មនុស្សជាតិបានទេ។
លោកអគ្គអភិបាល បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរីករាលដាលការប្រណាំងប្រជែងលើឧស្សាហកម្មអាវុធ និងការប្រើប្រាស់អាវុធ មិនត្រឹមត្រូវ បង្កជាឧបសគ្គយ៉ាងសំខាន់ដល់ការសម្រេចបាននូវសន្តិភាព និងការជឿទុកចិត្តក្នុងទំនាក់ទំនងអន្តរជាតិ។
លោកបានកត់សំគាល់ថា ជំនួសឱ្យការផ្តល់ឱកាសសម្រាប់ស្ថិរភាព ការប្រើប្រាស់និងការរត់ប្រណាំងខាងអាវុធ កំពុងបង្កើនអំពើហិង្សា និងធ្វើឱ្យខូចដល់ការសន្ទនាអន្តររដ្ឋ។
លោកអគ្គអភិបាលក៏បានកត់សំគាល់អំពីកំណើនថវិកាលើការចំណាយផ្នែកយោធាដែលមានតម្លៃដល់ទៅ ២,៧ ទ្រីលានដុល្លារ ដោយលើកឡើងថា នេះគឺជាការចំណាយដែលផ្ទុយនឹងការស្វែងរកប្រយោជន៍រួមសម្រាប់មនុស្សជាតិ៕