សន្តអាសនៈ៖ តំបន់ អាហ្រ្វិក ជា កិច្ច ប្រឹងប្រែងគាំទ្រ មិនមែនជាការបង្ខំ

ថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការថែរក្សាសន្តិភាព និងសន្តិសុ​ខអន្តរជាតិ លោកអគ្គអភិបាល ហ្គាប្រ៊ីអែល ខាស្សា (Gabriele Caccia) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា រាល់កិច្ចខិតខំប្រឹ​ងប្រែងដើម្បីជួយអាហ្រ្វិកគឺត្រូវគាំទ្រ ប៉ុន្តែដាច់ខាតមិនមែនជាការចាប់បង្ខំឡើយ ។

នាឱកាសនោះវ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាលបានស្នើអង្គការសហប្រជាជាតិដាក់ចេញនូវដំណោះស្រាយមួយចំនួន ដើម្បីជួយពង្រឹងតួនាទីរបស់អាហ្វ្រិកក្នុងការធានាសន្តិសុខរបស់ខ្លួន។

ដោយសាររលកថ្មីនៃអាណានិគមនិយម និងការកេងប្រវ័ញ្ចដែលកំពុងបន្ត សហគមន៍អន្តរជា​តិត្រូវតែប្តេជ្ញាចិត្តក្នុងការជួយលើកកម្ពស់ និងការពារសេចក្តីថ្លៃថ្នូររបស់ប្រជាជនអាហ្វ្រិក។ នេះបើតាមការលើកឡើងរបស់លោកអគ្គអភិបាល ។

លោកបានបង្ហាញជំហររបស់សន្តអាសនៈទៅកាន់អង្គការសហប្រជាជាតិថា ទ្វីបអាហ្រ្វិកជាឃ្លាំ​ងនៃធនធានមនុស្ស និងធនធានធម្មជាតិដ៏សម្បូរបែប រួមជាមួយនឹងបេតិកភណ្ឌវប្បធម៌ដែលមានតម្លៃកាត់ស្មានពុំបាន តែលោកបានសោកស្ដាយថា វាត្រូវបាន «ហ៊ុមព័ទ្ធដោយបញ្ហាប្រឈមជាច្រើន» រួមទាំងជម្លោះ អំពើភេរវកម្ម ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងកា​រតស៊ូដែលកំពុងបន្ត សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការលុបបំបាត់ភាពក្រីក្រ។

លោកបានសង្កេតឃើញថា «បញ្ហាប្រឈមទាំងនេះ» បាននាំឱ្យមានអស្ថិរភាព និងរារាំងវឌ្ឍនភា​ពនៃការអភិវឌ្ឍន៍នៅក្នុងប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក ដែលបណ្តាលឱ្យមានការរងទុក្ខយ៉ាងទូលំទូលាយសម្រាប់មនុស្សជាច្រើន។

លោកបានបញ្ជាក់ថា បញ្ហាប្រឈមទាំងនេះបាននាំឱ្យមានអស្ថិរភាព និងរារាំងវឌ្ឍនភាពនៃការអភិវឌ្ឍន៍ក្នុងប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក ដែលបណ្តាលឱ្យមានការរងទុក្ខយ៉ាងទូលំទូលាយសម្រាប់មនុស្សជាច្រើន៕

Daily Program

Livesteam thumbnail