សន្តអាសនៈ៖ ការអប់រំពហុភាសាលើកកម្ពស់ការសន្ទនា
នៅក្នុងលិខិតផ្ញើជូនអគ្គនាយកអង្គការយូណេស្កូកាលពីថ្ងៃចន្ទក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិឆ្នាំ ២០២៤ លោក កាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃបុរីវ៉ាទីកង់បានពាំនាំសារពីព្រះវរបិតាបរិសុទ្ធទៅកាន់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងព្រឹត្តិការណ៍នេះ។
នៅក្នុងសារលិខិតនេះបានបញ្ជាក់ថា "សន្តអសនៈ រីករាយនឹងបន្តការកោតសរសើររបស់ខ្លួនចំពោះការរួមចំណែកដែលធ្វើឡើងដោយអង្គការយូណេស្កូក្នុងការលើកកម្ពស់ភាពចម្រុះនៃភាសា និងវប្បធម៌ ហើយតម្លៃនៃ ពហុភាសា"។
ទីភ្នាក់ងារព័ត៌មានកាតូលិកបានឲ្យដឹងថា សារនេះត្រូវបានផ្ញើរនៅពេលដែលទិវាអក្ខរកម្មអន្តរជាតិឆ្នាំ ២០២៤ កំពុងត្រូវបានគេប្រារព្ធនៅទីក្រុង យូនដេ ( Yaoundé ) ប្រទេសកាមេរូនកាលពី ថ្ងៃទី ៩ដល់ទី១០ ខែកញ្ញា។
ព្រឹត្តិការណ៍ពិភពលោកនេះត្រូវបានឧបត្ថម្ភដោយអង្គការយូណេស្កូក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេសកាមេរូន ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៦៧ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងអក្ខរកម្ម និងលើកទឹកចិត្តដល់អ្នកទាំងអស់ដែលលើកកម្ពស់អក្ខរកម្ម និងការអប់រំ។
លោកកាឌីណាល់បានលើកឡើងនូវ តួនាទីដ៏សំខាន់កាន់តែខ្លាំងចំពោះចំណេះដឹងអំពីភាសារដោយលើកឡើងថា ពហុភាសាមានតម្លៃនៅក្នុង ការពង្រីកចំណេះដឹង និងជំរុញឱ្យមានការបើកចំហរដល់ប្រជាជនផ្សេងទៀត ប៉ុន្តែចាំបាច់ត្រូវមាន ការលើកទឹកចិត្តឱ្យមានការសន្ទនា ការស្តាប់ និងការសម្របសម្រួលផងដែរ។