សន្តអាសនៈអំពាវនាវឱ្យមានសកម្មភាពឆ្លើយតបបន្ទាន់លើបញ្ហាអាកាសធាតុជា និងការការពារជនចំណាកស្រុក
ថ្លែងទៅកាន់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៣៤ ស្តីពីកម្មវិធី និងហិរញ្ញវត្ថុរបស់ អង្គការឥន្តោប្រវេសន៍អន្តរជាតិ លោកអគ្គអភិបាល អេតទ័រ បាឡេត្រេរ៉ូ (Ettore Balestrero) តំណាងសន្តអាសនៈបាន សង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់វិធីសាស្រ្តដ៏ទូលំទូលាយ និងផ្តោតលើមនុស្សចំពោះការបន្សាំការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការការពារជនចំណាកស្រុកដោយអាកាសធាតុ។
នៅក្នុងកិច្ចប្រជុំដែលរៀបចំ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១៣ ខែមិថុនា លោកអគ្គអភិបាល ដែលជាឯកអគ្គរដ្ឋទូត នៈ និងជាអ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃសន្តអសនៈប្រចាំនៅទីនោះ បានលើកឡើងពីតម្រូវការបន្ទាន់លើវិធីសាស្រ្តផ្តោតលើមនុស្សចំពោះ ការត្រៀមលក្ខណៈបន្សាំនឹងអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
លោកអគ្គអភិបាលបានលើកឡើងនូវការព្រួយបារម្ភរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដោយបញ្ជាក់ជាពិសេសអំពីការកើនឡើងនូវភស្តុតាងនៃការប្រែប្រួលអាកាសធាតុ ដែលបានបង្ហាញឱ្យឃើញកាន់តែច្បាស់ដោយការកើនឡើងនៃចំនួនអ្នកផ្លាស់ទីលំនៅទូទាំងពិភពលោក។
លោកអគ្គអភិបាល បានកត់សម្គាល់ថា ៖ «នៅឆ្នាំ ២០២២ មនុស្សជិត ៣៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅ ដោយសារគ្រោះមហន្តរាយ ហើយនៅឆ្នាំ ២០២៣ ទឹកជំនន់ ព្យុះ រញ្ជួយដី ភ្លើងឆេះព្រៃ និងគ្រោះមហន្តរាយផ្សេងទៀតបានបណ្តាលឱ្យមនុស្ស ២៦,៤ លាននាក់ផ្សេងទៀតត្រូវផ្លាស់ទីលំនៅបន្ថែមទៀត»។
លោកបានបញ្ជាក់ថា តួលេខទាំងនេះបង្ហាញពី ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ដោយបន្ថែមថា ៖ «យើងមិនត្រូវភ្លេចថានៅពីក្រោយស្ថិតិគឺជាមនុស្សពិតប្រាកដដែលជីវិតរបស់ពួកគេស្ថិតក្នុងហានិភ័យ»។
លោកបានកត់សម្គាល់ថាសម្រាប់ពួកគេ ការប្រែប្រួលអាកាសធាតុមិនមែនជាគំនិតអរូបីទេ ហើយដូច្នេះមាន តម្រូវការជាបន្ទាន់ក្នុងការការពារពួកគេ ខណៈពេលដែលធានាថាពួកគេអាចរីកចម្រើន និងរស់នៅដោយសេចក្តីថ្លៃថ្នូរដែលព្រះបានប្រទានមក៕