សន្តអាសនៈអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងទាសភាពសម័យទំនើប

អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈប្រចាំនៅអង្គការរដ្ឋអាមេរិក លោកអគ្គអភិបាល ហ្សួន អេនតូនីញ៉ូ គ្រូហ្ស សេរ៉ាណូ (Juan Antonio Cruz Serrano ) បាន អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាឯកច្ឆ័ន្ទដើម្បីលុបបំបាត់ការគំរាមកំហែងនេះនៃទាសភាពសម័យទំនើប។

វ៉ាទីកង់ញូវបានរាយការណ៍ថា​លោកអគ្គអភិបាលបានលើកឡើងបែបនេះ នៅពេលដែលប្រជាជននៅទ្វីបអាមេរិកកំពុងតែប្រារព្ធ ទិវាអន្តរជាតិនៃការចងចាំជនរងគ្រោះនៃទាសភាព និងពាណិជ្ជកម្មទាសករឆ្លងអាត្លង់ទិក។​

នា​ឱកាសនោះលោកអគ្គអភិបាលបានរំលឹកដល់ក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃអង្គការរដ្ឋអាមេរិក ថាទាសភាពមិនមែនជារឿងអតីតកាលទេ ប៉ុន្តែនៅតែកើតឡើងនាពេលសព្វថ្ងៃនេះ។

លោកបាននិយាយថា ប្រសិនបើយើងបិទភ្នែកនិងត្រចៀករបស់យើងចំពោះបាតុភូតសង្គមបែបនេះនៅថ្ងៃនេះ យើងក៏នឹងអាចប្រឈមមុខនឹង ការស្មុគស្មាញដោយសារតែរបបទាសភាពនេះ​ផងដែរ។

លោកអគ្គអភិបាលបានលើកឡើងថា ប្រវត្តិនៃទាសភាព និងការជួញដូរទាសករត្រូវតែរក្សាទុកក្នុងចិត្តជានិច្ច ដើម្បីកុំអោយយើងបន្តមានអ្នករងគ្រោះនឹងទាសភាពសម័យទំនើប។

លោកអគ្គភិបាលបានលើកទឹកចិត្តក្នុងការបន្តលើកកម្ពស់ការយល់ដឹងអំពីបញ្ហានេះ និងដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សកាន់តែប្រសើរឡើង៕

Daily Program

Livesteam thumbnail