សន្តអាសនៈស្នើឲ្យពិភពលោកផ្អាកគម្រោងកម្មវិធីអាវុធស្វ័យប្រវត្តិ

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ ( Paul Richard Gallagher) រដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងរដ្ឋនិងអង្គការក្រៅរដ្ឋាភិបាល បានអំពាវនាវឱ្យមានការផ្អាកកម្មវិធីអភិវឌ្ឈន៍អាវុធស្វយ័ត​និងស្វ័យប្រវត្តិដ៏សាហាវ ហើយលើកឡើងពីតម្រូវការសម្រាប់វិធីសាស្រ្តផ្តោតលើមនុស្សចំពោះបញ្ញាសិប្បនិម្មិត។

លោកអគ្គអភិបាលបានលើកឡើងថា តម្រូវការសម្រាប់វិធានការបន្ទាន់ ដើម្បីធានាថាការអភិវឌ្ឍន៍​យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិមិត្ត (AI) នៅតែជាយុថ្កាក្នុងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងឆ្ពោះទៅរកផលប្រយោជន៍រួម។

លោកអគ្គអភិបាល បានថ្លែងកាលពីថ្ងៃពុធថា ដោយបានព្រមានថា ខណៈពេលដែល AI មានសក្តានុពលក្នុងការជំរុញសន្តិភាព ការអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស វាក៏បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរផងដែរ នៅពេលដែលត្រូវបានផ្តាច់ចេញពីការពិចារណាខាងសីលធម៌។

លោកអគ្គអភិបាលបាននិយាយថា បដិវត្តន៍ឌីជីថល ជាពិសេសនៅក្នុងវិស័យ AI កំពុងតែជះឥទ្ធិពលយ៉ាងជ្រាលជ្រៅលើវិស័យផ្សេងៗដូចជា ការអប់រំ ការងារ សិល្បៈ ការថែទាំសុខភាព អភិបាលកិច្ច យោធា និងការទំនាក់ទំនង។

លោកក៏បានកត់សម្គាល់ថា ការបង្កើតថ្មីទាំងនេះអាចរួមចំណែកដល់ការសម្រេចបា​ននូវសេចក្តីប្រាថ្នាដែលជំរុញឱ្យមានការបង្កើតឡើងនូវអង្គការសហប្រជាជាតិកាលពី ៨០ឆ្នាំមុន។

ជាមួយគ្នានេះ លោកបានព្រមានថា ប្រសិនបើការអភិវឌ្ឍន៍ និងការប្រើប្រាស់ AI មិនត្រូវបានបោះយុថ្កាយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងការស្វែងរកប្រយោជន៍រួមទេនោះ ពួកគេនឹងប្រឈមមុខនឹងការក្លាយជាឧបករណ៍នៃការបែងចែក និងការឈ្លានពាន ជាមួយនឹងសក្តានុពលនៃជម្លោះបន្ថែមទៀត៕

Daily Program

Livesteam thumbnail