សន្តអាសនៈវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយនឹងចិន
នៅឆ្នាំ២០២៥នេះ សន្តអាសនៈនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនងល្អរវាងខ្លួននិងរដ្ឋាភិបាលទីក្រុងប៉េកាំង។
ជំហរអំពីភាពវិជ្ជមាននេះ បានលើកឡើងដោយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ ក្នុងបទសំភាសន៍ដល់វ៉ាទីកង់ញូវនៅក្នុងដំណើរទស្សនកិច្ចនៅហ្សកដានីកាលពីសប្តាហ៍មុន។
លោកកាឌីណាល់បានមានប្រសាសន៍ថា វាសមហេតុសមផលសម្រាប់មតិផ្សេងគ្នាដែលកើតឡើងនៅចំពោះមុខស្ថានការណ៍ដ៏ស្មុគស្មាញដូចនៅក្នុងប្រទេសចិន ដែលកើតចេញពីប្រវត្តិសាស្ត្រដ៏លំបាកពិសេសមួយ។ ប៉ុន្តែវ៉ាទីកង់ បានចាត់ទុកកិច្ចព្រមព្រៀងបណ្តោះអាសន្នស្តីពីការតែងតាំងលោកអភិបាលថ្មីនៅក្នុងប្រទេសចិន ថាជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតដើម្បីចាប់ផ្តើមការសន្ទនាជាមួយនឹងបញ្ហាសំខាន់មួយនៅលើតុ។
លោកបានបញ្ជាក់ថា “ខ្ញុំជឿថាកិច្ចព្រមព្រៀងលើការតែងតាំងលោកអភិបាលថ្មីសម្រាប់ព្រះសហគមន៍កាតូលិកនៅចិន ស្វែងរកការសម្រេចបាននូវរឿងជាមូលដ្ឋានពីរ ដោយដំណើរការបន្តិចម្តងៗ”។
លោកកាឌីណាល់បានចែករំលែកថា អ្វីដែលជោគជ័យសំខាន់គឺការធានាថា លោកអភិបាលនៃព្រះសហគមន៍កាតូលិកទាំងអស់មានទំនាក់ទំនងជាមួយសម្តេចប៉ាប នេះគឺជាមូលដ្ឋានសម្រាប់ព្រះវិហារកាតូលិក៕