សន្តអាសនៈរំពឹងថា បញ្ហាហ្រ្គីនឡែននឹងឈានដល់ដំណោះស្រាយជាក់លាក់មួយ
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នយករដ្ឋមន្រ្តីនៃសន្តអាសនៈបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងរ៉ូមថា បញ្ហាចម្រូងចម្រាស់នៅកោះហ្រ្គីនឡែននឹងឈានដល់ដំណោះស្រាយពិតប្រាកដមួយ។
តាមរយៈវ៉ាទីកង់ញូវ លោកកាឌីណាល់ បានលើកឡើងក្រោយពេលដែលលោកបានធ្វើដំណើរត្រឡប់ពីដំណើរទស្សនៈកិច្ចនៅដាណឺម៉ាក់ថា ជោគវាសនានៃកោះនេះរំពឹងថា នឹងដោះស្រាយតាមមធ្យោបាយជាក់លាក់មួយ។
លោកកាឌីណាល់បានបន្ថែមទៀតថា រដ្ឋមន្រ្តីការបរទេសដាណឺម៉ាក លោក ឡា ឡូក រ៉ាស្មូសេន (Lars Løkke Rasmussen) បានប្រាប់លោករួចហើយនៅក្នុងជំនួបអំឡុងទស្សនកិច្ចនៅប្រទេសនេះកាលពីចុងខែ ថា ដាណឺម៉ាករំពឹងលើការពិភាក្សាដោយយោគយល់ច្រើន។
លោកកាឌីណាល់មិនលំអិតលើបញ្ហានេះទេ ប៉ុន្តែលោកបង្ហាញនូវការជឿជាក់ថា ដាណឺម៉ាក និង សហរដ្ឋអាមេរិក និងភាគីពាក់ព័ន្ធនានា កំពុងឆ្ពោះទៅរកដំណោះស្រាយ កិច្ចព្រមព្រៀងមួយ។
លោកក៏រំពឹងថា ដំណោះស្រាយដ៏រលូនមួយដែលកើតចេញពីការសន្ទនានឹងមានប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋទាំងស្រុង៕