សន្តអាសនៈរៀបចំសន្និសីទអំពីសុខភាពផ្លូវចិត្តជាលើកដំបូង

វាទីកង់ញូវបានរាយការណ៍ថា នៅចុងខែមករា ឆ្នាំ២០២៤នេះ​សន្តអសនៈបានរៀបចំនូវសិក្ខាសាលាមួយជាលើកដំបូងអំពីបញ្ហាសុខភាពផ្លូវចិត្តនិងការយកចិត្តទុកដាក់របស់ព្រះសហគមន៍លើបញ្ហាសុខភាពនេះ ។

ប្រភពដដែលបានរាយការណ៍ថា សិក្ខាសាលានេះគឺបានរៀបចំឡើងដោយមានការចូលរួមពីអ្នកទទួលខុសត្រូវកិច្ចការទាក់ទងនឹងបញ្ហាផ្លូវចិត្តនៃព្រះសហគមន៍កាតូលិកជាច្រើនរូប មកពីផ្នែកផ្សេងៗនៃពិភពលោក ជាពិសេសគឺមកពីប្រទេសឥណ្ឌា មុលឌូវ៉ា អាហ្រ្វិកខាងត្បូងជាដើម។

សិក្ខាសាលានេះត្រូវបានរៀបចំដោយការិយាល័យដែលទទួលបន្ទុកកិច្ចការទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយរបស់វ៉ាទីកង់ ។​

លោកម៉ុងសេញ័រ អេនថូនី អេកប៉ូ (Anthony Ekpo) អនុរដ្ឋមន្រ្តីនៃក្រសួងអភិវឌ្ឈន៍មនុស្សជាតិ បានមានប្រសាសន៍ថា បញ្ហាផ្លូវចិត្តនេះ គឺជាអទិភាពមួយ ដែលក្រសួងកំពុងតែចាប់អារម្មណ៍ ហើយលើកទឹកចិត្តឲ្យព្រះសហគមន៍នានានៅលើពិភពលោកយកចិត្តទុកដាក់​ ។​

លោកម៉ុងសេញ័រ បានមានប្រសាសន៍ដោយលើកឡើងនូវការព្រួយបារម្ភទាក់ទងនឹងការរំលោភបំពារបំពានសិទ្ធិមនុស្ស ពីសំណាក់ជនដែលឆ្លៀតឱកាសមកលើអ្នកដែលមានបញ្ហា ផ្លូវចិត្តនេះ ។

លោកម៉ុងសេញ័រ ក៏បានសង្កត់ធ្ងន់និងរំលឹកអ្នកចូលរួមឲ្យផ្សារភ្ជាប់ផងដែរនូវបញ្ហាសុខភាពផ្លូវចិត្ត និង បញ្ហាបម្រែបម្រូលអាកាសធាតុ ។​

Daily Program

Livesteam thumbnail