សន្តអាសនៈរៀបចំកិច្ចប្រជុំកំពូលស្តីអំពីគុណវឌ្ឈន៍នៃជីវិតមនុស្សចាស់

វ៉ាទីកង់ញូវបានរាយការណ៍ថា បណ្ឌិតសភានៃជីវិតរបស់សន្តអាសនៈកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥ បានរៀបចំនូវកិច្ចប្រជុំកំពូលមួយស្តីអំពីគុណវឌ្ឈន៍នៃជីវិតយ៉ឺនយូរ។

កិច្ចប្រជុំកំពូលនេះ ត្រូវបានគេរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតសន្តអូហ្គូស្ទីននៅទីក្រុងរ៉ូម ចូលរួមដោយបុគ្គលសំខាន់ៗជាច្រើនជាវាគ្មិន ដោយរួមទាំង​អ្នកឈ្នះពានរង្វាន់ណូបែល លោកបណ្ឌិត វេនការត្រាម៉ាន រ៉ាម៉ាគ្រីស្នាន់ (Venkatraman Ramakrishnan) លោកបូជាចារ្យ វ៉ាំងសេនហ្សូ ប៉ាគ្លៀ  (Vincenzo Paglia) ប្រធានបណ្ឌិតសភានៃជីវិត លោកបូជាចារ្យ អាល់ប័តូ ខារ៉ារ៉ា ( Alberto Carrara), ប្រធានគណៈកម្មាធិការរៀបចំកម្មវិធីប្រជុំនេះ, វេជ្ជបណ្ឌិតផ្នែកសរសៃប្រសាទ អ្នកវិទ្យាសាស្ត្រជំនាញផ្នែកជីវវិទ្យាកោសិកា និងឱសថជាដើម។

នៅក្នុងកិច្ចប្រជុំនេះ អ្នកចូលរួមបានសម្ដែងសេចក្តីរីករាយសម្រាប់ការត្រឡប់មកវិញរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូនិងការស្វាគមន៍របស់ទ្រង់ចំពោះកិច្ចប្រជុំកំពូលនេះ​។

លោកស្រី គ្រីស្ទៀន មូរ៉ៃ (Cristiane Murray) អនុប្រធានការិយាល័យព័ត៌មានសន្តអាសនៈបានលើកឡើងថា នេះគឺជាជំនួប​លើកដំបូងដោយបង្ហាញនូវសេចក្តីរីករាយយ៉ាងជ្រាលជ្រៅចំពោះការវិលត្រឡប់របស់សម្តេចប៉ាបមកកាន់​បុរីវ៉ាទីកង់។

លោកស្រីក៏បានរំឭកថា សម្តេចប៉ាបតែងតែទទូចម្តងហើយម្តងទៀតថា មនុស្សចាស់គឺជា "ការចងចាំ" និង ជាប្រភពនៃ"ពុទ្ធិ" របស់សង្គម។

លោកបូជាចារ្យ វ៉ាំងសេនហ្សូ ប៉ាគ្លៀ បានមានប្រសាសន៍ថា មនុស្សចាស់មិនមែនជាបន្ទុកលើសង្គមទេ ប៉ុន្តែជាធនធានដ៏មានតម្លៃ។  បទពិសោធ និងពុទ្ធិរបស់ពួកគេតំណាងឱ្យមរតកវប្បធម៌ និងមនុស្សជាតិដែលមិនអាចជំនួសបាន"។

លោកបានរំលឹកពីការទទូចបន្តរបស់សម្តេចប៉ាបដែលថា "មនុស្សដែលមិនស្រឡាញ់មនុស្សចាស់គឺជាមនុស្សដែលគ្មានអនាគត" ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីលើកកម្ពស់វប្បធម៌ដែលទទួលស្គាល់តម្លៃនៃភាពចាស់និងប្រឆាំងនឹងភាពខ្វះខាតរបស់មនុស្សចាស់៕

Daily Program

Livesteam thumbnail