សន្តអាសនៈមិនទាន់សម្រេចចិត្តលើការចូលរួមក្រុមប្រឹក្សាសន្តិភាពលោកត្រាំ

វ៉ាទីកង់ញូវបានរាយការណ៍ថា មកដល់ពេលនេះសន្តអាសនៈនៅមិនទាន់យល់ព្រមចូលរួម និងក៏​មិនទាន់បដិសេធដែរ ជុំវិញលិខិតអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ឲ្យចូលរួមក្រុមប្រឹក្សាសន្តិភាព។

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន បានលើកឡើងប្រាប់អ្នកសារព័ត៌មានពីទីក្រុងរ៉ូមកាលពីចុងខែមករា ថា សន្តអាសនៈកំពុងវាយតម្លៃយ៉ាងម៉ត់ចត់ ដោយសារមានចំណុចគួរឲ្យព្រួយបារម្ភក្នុងផែនការនេះ។

អ្វីដែលសន្តអាសនៈកំពុងថ្លឹងថ្លែងនោះ គឺថា ទន្ទឹមនឹងទទួលលិខិតអញ្ជើញពីលោកប្រធានាធិបតីត្រាំ ក៏មានលិខិតចំហរមួយ​ ពីបណ្តាញលោកបូជាចារ្យប្រឆាំងនឹងការប្រល័យពូជសាសន៍ បានផ្ញើមកសន្តអាសនៈហើយជំរុញឱ្យ សន្តអាសនៈកុំ​ចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» ដែលកំពុងត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតី ត្រាំ។

លោកកាឌីណាល់បានលើកឡើងថា សូមទុកពេលឲ្យមានការពិចារណានិងសម្រេចចិត្តមួយរយៈពេលបន្ថែមទៀត។​

លោកបានបញ្ជាក់ថា ប្រឈមមុខនឹងសំណើនេះ ពិតជាមានចំណុចដែលមានបញ្ហាដែលត្រូវយកមកពិចារណា ហើយបន្ទាប់មកនឹងត្រូវបានវាយតម្លៃដើម្បីឆ្លើយតប៕

Daily Program

Livesteam thumbnail