សន្តអាសនៈផ្ញើរសាររំលែកទុក្ខជូន​ជន​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយអណ្តូង​រ៉ែ​នៅ​អ៊ីរ៉ង់

សន្តអាសនៈបានសម្តែងការរំលែកទុក្ខ និងអធិដ្ឋានជូន ដល់ជនរងគ្រោះ បន្ទាប់ពីមានការផ្ទុះនៅក្នុងអណ្តូងរ៉ែធ្យូងថ្ម មួយកន្លែងនៅភាគឦសានប្រទេសអ៊ីរ៉ង់ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ហាសិបនាក់ស្លាប់។

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈនៅក្នុងនាមសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានសម្តែងការរំលែកទុក្ខរបស់លោក ចំពោះជនរងគ្រោះនៃការផ្ទុះនៅក្នុងអណ្តូងរ៉ែធ្យូងថ្មនៅទីក្រុង តាបាស (Tabas )ក្នុងតំបន់ភាគឦសាននៃប្រទេសអ៊ីរ៉ង់។

ឧបទ្ទវហេតុនេះបាន​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២១ ខែ​កញ្ញា ដោយបាន​ឆក់​យក​ជីវិត​ជន​រងគ្រោះ​ជាង ៥០​នាក់ ហើយមនុស្សមួយចំនួននៅតែបាត់ខ្លួននៅឡើយ។

លោកកាឌីណាល់បានបន្តថា​ សម្តេចប៉ាបនៅពេលនេះទ្រង់ កំពុងអធិស្ឋាន ជូនដល់អស់អ្នកដែលបានស្លាប់ និងសម្រាប់គ្រួសារដែលបានស្លាប់បាត់បង់ជីវិត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ការផ្ទុះបានកើតឡើងខណៈពេលដែលមនុស្សប្រហែល ៧០ នាក់កំពុងធ្វើការនៅកន្លែងនោះ ហើយក៏ផ្ទុះដែលបណ្តាលមកពីការលេចធ្លាយមេតាន។ អាជ្ញាធរ​ជឿ​ថា កម្មករ​ដែល​ជាប់​ក្នុង​អណ្ដូង​រ៉ែ​មិន​រួច​ជីវិតឡើយ។

លោក ម៉ាស៊ូ ប៉េហ្សេស្កាន ( Masoud Pezeshkian) ប្រធានាធិបតីអ៊ីរ៉ង់ បានបញ្ជាឱ្យមានការស៊ើបអង្កេតបន្ទាប់ពីឧបទ្ទវហេតុនេះ ដែលជាគ្រោះមហន្តរាយរុករករ៉ែ​ដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះរបស់ប្រទេសអ៊ីរ៉ង់។

Daily Program

Livesteam thumbnail