សន្តអាសនៈប្រកាសដាក់អោយប្រើគេហទំព័ររកការងារធ្វើនៅបុរីវ៉ាទីកង់

ក្រសួងសេដ្ឋកិច្ចនៃសន្តាអសនៈបានប្រកាសដាក់អោយប្រើនូវគេហទំព័រថ្មីមួយ ដែលជាច្រកសម្រាប់សាធារណជននានាដែលចាប់អារម្មណ៍ចង់បម្រើការនៅតួនាទីនានាដែលនៅទំនេរ នៅសន្តអាសនៈ។

វ៉ាទីកង់ញូវបានរាយការណ៍ថា គេហទំព័រនេះបានចាប់ផ្តើមជូនដំណឹងនូវឱកាសការងារមួយចំនួន ដែលសន្តអាសនៈកំពុងតែត្រូវការ ហើយជំរុញអោយអ្នកដែលចាប់អារម្មណ៍អាចទា​ក់ទងបានតាមច្រកនេះ។​

ប្រភពដដែលបានបន្តថា ស្ថាប័ននានារបស់សន្តអាសនៈនិងជ្រើសរើសបេក្ខជនដែលសមស្របនឹងមុខដំណែងដែលត្រូវការតាមគោលការត្រួតពិនិត្យនូវប្រវត្តិរូបសង្ខេបដែលគេបានដាក់តាម គេហទំព័រនេះផ្ទាល់ ។​

ប្រភពដដែលបានបន្តថា សន្តអាសនៈថ្វីត្បិតែជាស្ថាប័នសាសនាក៏ពិតមែន ប៉ុន្តែមកដល់ពេលនេះក៏មានសាធារណៈជនដែលជាគ្រហស្ថជាច្រើននាក់ដែរ ដែលកំពុងតែបម្រើការងារនៅទីនោះ៕

Daily Program

Livesteam thumbnail