សន្តអាសនៈបញ្ជាក់ពីការដឹកនាំការងាររយៈពេល៣៨ ថ្ងៃរបស់សម្តេចប៉ាបនៅក្នុងមន្ទីរពេទ្យ

វ៉ាទីកង់ញូវបានរាយការណ៍ថា ទោះបីជាមានសុខភាពមិនល្អក៏ដោយ ក៏សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានបន្តដឹកនាំកិច្ចការព្រះសហគមន៍កាតូលិក និងតស៊ូមតិដើម្បីសន្តិភាព ដូចជាទ្រង់បានធ្វើក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ ១៩ដែរ។
សម្តេចប៉ាបបានដឹកនាំព្រះសហគមន៍ ទាំងខ្លួនទ្រង់នៅលើគ្រែមន្ទីរពេទ្យ ដោយទ្រង់បានជួបសាវនាការសំខាន់ៗជាង ៤០ដង ដោយនៅក្នុងនោះកិច្ចការមួយចំនួនមានដូចជា ការ ផ្តួចផ្តើមផែនការសម្រាប់សភាសាសនបណ្ឌិតឆ្នាំ ២០២៨ និងបានចេញសេចក្តីអំពាវនាវជាច្រើនអំពីសន្តិភាព។
នៅក្នុងអំឡុងពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទ្រង់បានតាមដានយ៉ាងដិតដល់លើជម្លោះជាសកល ដោយបានហៅភាពមិនសមហេតុផលនៃសង្រ្គាមតាមរយៈសាររបស់ទ្រង់។
សម្តេចប៉ាបបានអំពាវនាវយ៉ាងខ្ជាប់ខ្ជួនសម្រាប់សន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន អ៊ីស្រាអែល ប៉ាឡេស្ទីន មជ្ឈិមបូព៌ា មីយ៉ាន់ម៉ា កុងហ្គោ និងស៊ូដង់។
សម្តេចប៉ាបក៏បានបរិហារអំពីវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងជំរុញសហគមន៍អន្តរជាតិឱ្យធ្វើសកម្មភាពឆ្លើយតប។
សម្តេចប៉ាបក៏បានជំរុញការរិះគិតឡើងវិញអំពីការរត់ប្រណាំងអាវុធនៅអឺរ៉ុប និងការពង្រឹងតម្រូវការសម្រាប់ការទូតជាថ្មីថាតាមរយៈការកាត់បន្ថយអាវុធដើម្បីរំសាយគំនិត និងរំសាយអាវុធនៅលើផែនដី។
ក្រៅពីនោះសម្តេចប៉ាបក៏បានប្រជុំដឹកនាំ និង ធ្វើការតែងតាំងលោកអភិបាលថ្មី ការរុះរើខ្លះៗនៃមន្រ្តីនៅសន្តអាសនៈ ការបង្កើតគណៈកម្មការដើម្បីលើកកម្ពស់ការបរិច្ចាគដល់ សន្តអសនៈនិងគំនិតផ្តួចផ្តើមផ្សេងៗ ។
នៅក្នុងអំឡុងពេលនោះសម្តេចប៉ាបបានបំពេញការងារជាច្រើន ទោះបីជាក្រុមគ្រូពេទ្យ បានអះអាងថា ស្ថានភាពទ្រង់គឺធ្ងន់ធ្ងរហើយក្រុមវេជ្ជបណ្ឌិតជំនាញមានការពិបាកចិត្តបំផុតនៅក្នុងសការសម្រេចចិត្ត៕
Daily Program
