សន្តអាសនៈបញ្ជាក់ជាថ្មីពីភាពចាំបាច់ត្រូវប្រយុទ្ធគ្រប់ទម្រង់នៃអំពើហិង្សាលើស្ត្រីនិងកុមារី

អង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំនៅទីក្រុងញូវយ៉កដើម្បីរំលឹកខួបលើកទី ៣០ នៃសន្និសីទពិភពលោកលើកទី ៤ ស្តីពីស្ត្រីដែលបានធ្វើឡើងនៅទីក្រុងប៉េកាំង ហើយនៅក្នុងឱកាសនោះ លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋនិងអង្គការអន្តរជាតិនៃសន្តអាសនៈបានចង្អុលបង្ហាញពីបញ្ហាប្រឈមដែលស្ត្រី និងកុមារីនៅតែប្រឈមមុខ ហើយតម្រូវការក្នុងការការពារសេចក្តីថ្លៃថ្នូរពួកគេ នោះគឺ ភាពក្រីក្រ ការអប់រំ វិសមភាពសេដ្ឋកិច្ច, អំពើហិង្សា, សុខភាព និងសមភាពរបស់ស្ត្រីក្នុងគ្រប់វិស័យនៃជីវិត។
លោកបានបញ្ជាក់ថា សាមសិបឆ្នាំមុន សហគមន៍អន្តរជាតិបានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង ដើម្បីផ្តោតលើសំណួរសំខាន់ៗ និងបន្ទាន់ទាក់ទងនឹងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងការរីករាយពេញលេញនៃសិទ្ធិមនុស្សជាមូលដ្ឋានរបស់របស់ស្រ្តី ហើយចាប់តាំងពីពេលនោះមក ទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏បញ្ហានៅតែមានជាប់ជានិច្ច ដែលនៅតែមិនអាចដោះស្រាយបាន៕
Daily Program
