សន្តអាសនៈបង្ហាញជំហរពេញចិត្តចំពោះកិច្ចព្រមព្រៀងអំពីហ្គាហ្សា

វ៉ាទីកង់ញូវបានរាយការណ៍កាលពីពេលថ្មីៗនេះថា លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានបង្ហាញជំហរពេញចិត្តចំពោះ កិច្ចព្រមព្រៀងអ៊ីស្រាអែល-ហាម៉ាស់ដែលបានបោះជំហានទៅមុខ ក្នុងប្រទេសអេហ្ស៊ីប។

លោកកាឌីណាល់ បានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងសន្តិភាពរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ដែលបានធ្វើឡើងកាលពីថ្ងៃទី ១០ ខែតុលា នៅក្នុងប្រទេសអេហ្ស៊ីប ក្រោមការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក ជា “ជំហានឆ្ពោះទៅមុខ” ហើយបានសម្តែងក្តីសង្ឃឹមរបស់លោកថា “នេះពិតជាជំហានដំបូងនៅលើមាគ៌ាឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងច្បាស់លាស់។

ឆ្លើយតបចំពោះការរិះគន់ទាក់ទងនឹងអ្វីដែលលោកកាឌីណាល់ បានលើកឡើងជាមួយនឹងវ៉ាទីកង់ញូវ ពាក់ព័ន្ធនឹងខួប២ឆ្នាំនៃការវាយប្រហារពីសំណាក់ក្រុមហាម៉ាស់មកលើអ៊ីស្រាអែល​កាលពីថ្ងៃទី ០៧ ខែតុលា នោះ លោកកាឌីណាល់បានលើកឡើងថា អ្វីដែលលោកលើកឡើងនេះគឺអាស្រ័យនៅលើ តម្លៃខាងសីលធម៌រវាងភាគីទាំងពីរ ។​

លោកកាឌីណាល់បានថ្លែងថា កន្លែងណាដែលមានអំពើហិង្សា យើងត្រូវតែមានការថ្កោលទោស ហើយអ្វីដែលសន្តអាសនៈចង់បាន គឺសន្តិភាព បញ្ចប់អំពើហិង្សា  និង លើកកំពស់ការផ្សះផ្សារ​៕

Daily Program

Livesteam thumbnail