សន្តអាសនៈនឹងរៀបចំកម្មវិធីថ្វាយអភិបូជា៩ថ្ងៃជាប់ៗគ្នាដើម្បីលាសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ

បន្ទាប់ពីពិធីបុណ្យសពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបញ្ចប់ទៅនោះ សន្តអាសនៈបានប្រកាសចេញនូវគម្រោងរៀបចំកម្មវិធីថ្វាយអភិបូជាជាពិសេស មានរយៈពេលដល់ទៅ៩ថ្ងៃជាប់គ្នាដើម្បីគោរពលា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ​។

បន្ទាប់ពីពិធីបុណ្យសពនេះចប់សព្វគ្រប់ លោកកាឌីណាល់នឹងប្រមូលផ្តុំគ្នារៀបចំកិច្ច​ប្រជុំ​ជ្រើសរើស​បោះ​ឆ្នោត​សម្តេចប៉ាប​ថ្មី (Conclave) ប៉ុន្តែទន្ទឹមនឹងនោះក៏នឹងមានកម្មវិធិថ្វាយអភិបូជា ពិសេស៩ថ្ងៃផ្សេងទៀតដែរ។

កម្មវិធីថ្វាយអភិបូជា៩ថ្ងៃនេះនឹងដឹកនាំដោយលោកកាឌីណាល់ផ្សេងៗ​ ហើយកម្មវិធីនេះដំណើរការចាប់ពីថ្ងៃសៅរ៍ទី ២៦ ខែមេសា រហូតដល់ ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ​២០២៥ នៅវិសាលវិហារបាស៊ីលីកាសន្តសិលា ហើយលោកកាឌីណាល់ដែលដឹកនាំគឺផ្សេងៗគ្នាទៅតាមកម្មវិធីដែលបានកំណត់៕

Daily Program

Livesteam thumbnail