សន្តអាសនៈនឹងមិននៅស្ងៀមចំពោះវិសមភាព និងសង្គ្រាមជាសកលឡើយ

សម្តេចប៉ាបឡេអូ ទី១៤ នៅថ្ងៃសៅរ៍ សប្តាហ៍មុនបានទទួលសារតាំងរបស់ឯកអគ្គរដ្ឋទូតថ្មីចំនួន១៣រូបដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំបុរីវ៉ាទីកង់ ហើយក្នុងឱកាសនោះ ទ្រង់មានបន្ទូលថា សន្តអាសនៈមិននៅស្ងៀមចំពោះមុខវិសមភាព និង សង្រ្គាមជាសាកលឡើយ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ឯកអគ្គរដ្ឋទូតដែលចូលរួមនៅក្នុងឱកាសនោះរួមមាន តំណាងប្រទេសអ៊ូសបេគីស្ថាន ម៉ុលដាវី បារ៉ែន ស្រីលង្កា ប៉ាគីស្ថាន លីបេរីយ៉ា ថៃ ឡេសូតូ អាហ្វ្រិកខាងត្បូង ហ្វីជី មីក្រូណេស៊ី ឡាតវី និងហ្វាំងឡង់។

នាឱកាសនោះ សម្តេចប៉ាបបានរំលឹកពួកគេអំពីប្រធានបទរបស់ខ្លួន និងបានគូសបញ្ជាក់ពីការអំពាវនាវរបស់ខ្លួនដើម្បីស្តារឡើងវិញនូវ "ទំនុកចិត្តដ៏ជឿជាក់ដែលមនុស្សជាតិត្រូវការ នៅក្នុងការស្តារទំនាក់ទំនងអន្តរបុគ្គល ទំនាក់ទំនងអន្តរជាតិ និងនៅក្នុងភារកិច្ចនានា គឺការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សទាំងអស់ និងការគោរពចំពោះស្នាព្រះហស្តរបស់ព្រះជាម្ចាស់ "។

សម្តេចប៉ាបបានភ្ជាប់ការអំពាវនាវនេះ ទៅនឹងឃ្លា​ព្រះបន្ទូល «សូមសេចក្តីសុខសាន្ត​គង់នៅជាមួយអ្នករាល់គ្នា» ហើយសង្កត់ធ្ងន់លើ "សន្តិភាពដែលគ្មានអាវុធ និងរំសាយអាវុធ"។

សម្តេចប៉ាបបានសង្កត់ធ្ងន់ថា សន្តិភាពមិនមែនគ្រាន់តែជាអវត្តមាននៃជម្លោះនោះទេ ប៉ុន្តែ ជាអំណោយដ៏សកម្ម និងទាមទារសុវត្ថិភាពផ្លូវ​ចិត្តផងដែរ៕

Daily Program

Livesteam thumbnail