សន្តអាសនៈធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីជីវិតជាបូជាចារ្យ
វ៉ាទីកង់ញូវបានរាយការណ៍ថា សន្តអាសនៈធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីអំពីជីវិតជាបូជាចារ្យនៅក្នុងទីក្រុងរ៉ូម នៅក្នុងខែកុម្ភៈនេះ ។
សន្និសីទដែលនឹងរៀបចំឡើងពីថ្ងៃទី៦ ដល់ ថ្ងៃទី១០ ខែកុម្ភៈនេះ គ្រោងនឹងទាក់ទាញអ្នកចូលរួមទាំងអស់ ប្រហែលមួយពាន់នាក់មកពីជុំវិញពិភពលោកដោយនៅក្នុងនោះ ប្រទេសប្រេស៊ីលនឹងក្លាយជាប្រទេសដែលមានអ្នកមកចូលរួម ច្រើនជាងគេ បន្ទាប់មកគឺម៉ិកស៊ិក អ៊ីតាលី ប៉ូឡូញ និងហ្វីលីពីន។
តាមប្រភពដដែលបានបន្តថា លោកបូជាចារ្យមកពីប្រទេសអ៊ីស្លង់ ប៊ូរុនឌី អែលសាល់វ៉ាឌ័រ ប្រទេសចិន ហ្គាតេម៉ាឡា ម៉ុលដាវី រុស្ស៊ី អ៊ុយក្រែន និងប្រទេសជាង ៦០ ផ្សេងទៀតក៏នឹងមានវត្តមានផងដែរ។
សន្និសីទអន្តរជាតិនេះរៀបចំឡើង សំដៅលើអ្នកសម្របសម្រួលភូមិភាគ តំបន់ និងថ្នាក់ជាតិសម្រាប់ដំណើការរៀបចំខ្លួនជាបុព្វជិត ក៏ដូចជាអ្នកដែលចាប់អារម្មណ៍ក្នុងវិស័យនេះ មានគោលបំណងផ្តួចផ្តើមដំណើរការនៃកិច្ចសហប្រតិបត្តិការជាមួយព្រះវិហារក្នុងស្រុកជុំវិញពិភពលោក៕