សន្តអាសនៈថា អ្នកធ្វើធម្មយាត្រាជាង ៣៣ លាននាក់បានចូលរួមព្រឹត្តិការណ៍នៃឆ្នាំករុណាទិគុណ

សន្តអាសនៈបាននិយាយកាលពីថ្ងៃច័ន្ទថា អ្នកធ្វើធម្មយាត្រាជាង ៣៣,៤ លាននាក់បានធ្វើដំណើរទៅកាន់ទីក្រុងរ៉ូមដើម្បីចូលរួមក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃឆ្នាំករុណាទិគុណនៃក្តីសង្ឃឹម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកាតូលិក។

លោកអគ្គអភិបាល រីណូ ហ្វីស៊ីឆេឡា ( Rino Fisichella) អ្នកគ្រប់គ្រងក្រសួងប្រកាសដំណឹងល្អបាននិយាយថា កំណត់ត្រា​ស្ថិតិបូជនីយេសក៍នេះ  គឺច្រើនជាងការប៉ាន់ស្មានដំបូងរបស់សន្តអាសនៈ​។

លោកបានអះអាងថា​ តាមការប៉ាន់ស្មានព្រឹត្តិការណ៍នេះរំពឹងត្រឹមតែជាង ៣១,៧ លាននាក់ប៉ុណ្ណោះ ប៉ុន្តែស្ថិតិពិតប្រាកដគឺលើសជិត ២ លាននាក់។

លោកអគ្គអភិបាលក៏បាននិយាយផងដែរថា ស្ថិតិនេះនៅមិនទាន់កត់ត្រាក្រុមបូជនីយេសក៍ចុងក្រោយដែលត្រូវឆ្លងកាត់ទ្វារដ៏វិសុទ្ធដែលបិទនៅថ្ងៃចន្ទនៅម៉ោង ៥:៣០ ល្ងាច ម៉ោងក្នុងស្រុកនៅឡើយទេ៕

Daily Program

Livesteam thumbnail