សន្តអាសនៈថា ភូមិភាគថ្មីដែលសម្តេចប៉ាបឡេអូទី១៤បានប្រកាសគឺបានបញ្ចប់និតិវិធីផ្លូវការហើយ

អគ្គភូមិភាគថ្មីមួយនៅក្នុងប្រទេសចិនដែលសម្តេចប៉ាបឡេអូទី១៤បានប្រកាសកាលពី២ខែមុខឥឡូវនេះនិតិវិធីដែលរៀបចំ ដោយអនុលោមតាមកិច្ចព្រមព្រៀងបណ្ដោះអាសន្នរវាង សន្តអាសនៈ និងរដ្ឋាភិបាលចិន បានចូលជាធរមានហើយ។
អគ្គភូមិភាគថ្មីនេះ គឺអគ្គភូមិភាគ ចាងជៀកូ (Zhangjiakou) ដែលត្រូវគង្វាលដោយលោកអភិបាល យ៉ូសែប វ៉ាង ចេងហ្គី (Joseph Wang Zhengui) ដែលបានប្រកាសដោយសម្តេចប៉ាបឡេអូ។
អគ្គភូមិភាគថ្មីនេះ គឺមានផ្ទៃដី សរុប ៣៦.៣៥៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ជាង៤លាននាក់ ។
អគ្គភូមិភាគថ្មីនេះមានព្រះសហគមន៍ធំៗសរុប១៦ ដែលក្នុងនោះមានគ្រីស្តបរិស័ទកាតូលិកសរុប៨៥.000 នាក់ មានបូជាចារ្យចំនួន ៨៩ នាក់៕
Daily Program
