សន្តអាសនៈថា ការបំពាក់អាវុធ គឺជាការបង្ករគ្រោះថ្នាក់ដល់មនុស្សជាតិ

អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈប្រចាំអង្គការសហប្រជាជាតិ លោកអគ្គអភិបាល ហ្គាព្រីអែល កាហ្សា ( Gabriele Caccia)បានព្រមានថា ការពន្លឿនការប្រណាំងប្រជែងជាសាកលអំពីយោធាគឺនៅតែ បង្កគ្រោះថ្នាក់ដល់សន្តិភាព និងធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សា នៃគណៈកម្មាធិការទីមួយនៃសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោកអគ្គអភិបាលបានជំរុញឱ្យមេដឹកនាំពិភពលោកប្តេជ្ញាចិត្តឡើងវិញចំពោះការរំសាយអាវុធ និងធ្វើឱ្យកិច្ចសន្ទនាពហុភាគីឡើងវិញក្នុងគោលបំណងការពារអនាគតរបស់មនុស្សជាតិ។

លោកអគ្គអភិបាលបាននិយាយថា ស្មារតីនៃការទូត និងពហុភាគីនិយម ដែលធ្លាប់បានព្យាយាមការពារមនុស្សជាតិពីគ្រោះមហន្តរាយនៃសង្រ្គាម កំពុងត្រូវបានគ្របដណ្ដប់ដោយ ការងើបឡើងវិញដ៏គ្រោះថ្នាក់នៃកម្លាំង និងការភ័យខ្លាចជាមធ្យោបាយដោះស្រាយជម្លោះ។

លោក​បាន​សោកស្ដាយ​ថា ការ​លុប​បំបាត់​ការ​ទុក​ចិត្ត​និង​ការ​សន្ទនា​នេះ​កំពុង​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ចុះ​ខ្សោយ បំផ្លាញ​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​ការ​រងទុក្ខ​របស់​សហគមន៍​ងាយ​រងគ្រោះ​នៅ​ជុំវិញ​ពិភពលោក​កាន់តែ​ធ្ងន់ធ្ងរ៕

Daily Program

Livesteam thumbnail