សន្តអាសនៈជំរុញឱ្យលុបចោលបំណុលសម្រាប់ប្រទេសកោះក្រីក្រតូចៗ

ថ្លែងសុន្ទរកថានៅក្នុងសន្និសីទអន្តរជាតិលើកទីបួនស្តីពីរដ្ឋជាកោះកំពុងអភិវឌ្ឍន៍តូចៗ លោក ម៉ុងសេញ៉័ រ៉បឺត មួហ្វី ( Robert Murphy ) តំណាងសន្តអាសនៈបានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍លុបចោលបំណុលរបស់ពួកគេ ដើម្បីគាំទ្រដល់ភាពធន់ និងការអភិវឌ្ឍន៍របស់បណ្តាប្រទេសដីកោះតូចៗ ក្នុងការប្រឈមមុខនឹងវិបត្តិអាកាសធាតុ និងបរិស្ថាន។
សន្តអាសនៈបានអំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងពីប្រទេសអភិវឌ្ឍន៍ដើម្បីជួយរដ្ឋអភិវឌ្ឍន៍កោះតូច ក្នុងការកសាងភាពធន់ក្នុងការប្រឈមមុខនឹងការបង្កើនបញ្ហាប្រឈមនៃអាកាសធាតុ និងបរិស្ថាន និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយការលុបចោលបំណុលរបស់ពួកគេ។
លោកបាន មានប្រសាសន៍ថា ការលុបចោលបំណុលមិនមែនគ្រាន់តែជាបញ្ហានៃគោលនយោបាយសេដ្ឋកិច្ច ឬការអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែជាការចាំបាច់ខាងសីលធម៌ដែលចាក់ឫសនៅក្នុងគោលការណ៍យុត្តិធម៌ និងសាមគ្គីភាព។
ប្រទេសកោះតូចៗសព្វថ្ងៃនេះកំពុងស្ថិតក្នុងបញ្ហាប្រឈមជាច្រើន រួមទាំងការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវចម្រុះ ផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមនៃ COVID-19 និងវិបត្តិបំណុល។
ជំងឺរាតត្បាតបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសទាំងនេះ ជាពិសេសប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ ខណៈពេលដែលសកម្មភាពអាកាសធាតុកំពុងក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំងឡើង ដោយសារគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុបានកើនឡើងទ្វេដងក្នុងរយៈពេលពីរទសវត្សរ៍៕
Daily Program
