សន្តអាសនៈចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ​អគ្គីភ័យក្លឹបរាត្រីនៅប្រទេសម៉ាសេដូនៀរ

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈនៅក្នុងនាមសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើសារទូរលេខមួយ ចូលរួមរំលែកទុក្ខនិងអធិដ្ឋានជូនដល់ជនរងគ្រោះនិងសាច់ញាតិនៅក្នុងករណីគ្រោះអគ្គីភ័យមួយដែលបានកើតមានឡើងនៅក្លឹបរាត្រីមួយកន្លែងនៅប្រទេសម៉ាសេដូនៀរ។

វ៉់ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសាលិខិតនោះ សន្តអាសនៈ បង្ហាញពីការយកចិត្តទុកដាក់​របស់​​សម្តេចប៉ាប ចំពោះគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។

ហេតុការណ៍ដ៏រន្ធត់នេះ គឺបានកើតមាននៅក្នុងទីក្រុង កូកានី (Kocani) នៅប្រទេសម៉ាសេដូនៀ ដោយបានសម្លាប់ជីវិតមនុស្សសរុប​៥៩​នាក់ និង​របួស១៥៥ នាក់ ដោយនៅក្នុងនោះភាគច្រើនគឺសុទ្ធតែយុវជន​។​

គ្រោះអគ្គីភ័យនេះ​បាន​ឆាបឆេះ​នៅ​ម៉ោង​៣​ទៀបភ្លឺ​ក្នុង​អំឡុង​ពេល​ការ​ប្រគុំ​តន្ត្រី​មួយ​ដែល​មាន​មនុស្ស​ចូលរួម​ចំនួន​១.៥០០​នាក់​នៅ​ក្លិប​រាត្រី​មួយដ៏ធំ។ អគ្គីភ័យ​ទំនង​ជា​បង្ក​ឡើង​ដោយ​កាំជ្រួច​ដែល​ឆេះ​លើ​ឆាក។ អ្នករៀបចំព្រឹត្តិការណ៍ និងម្ចាស់ទីតាំងត្រូវបានចាប់ខ្លួន។ ជនរងគ្រោះភាគច្រើនមានអាយុចន្លោះពី ១៤ ទៅ ២៧ឆ្នាំ។ រដ្ឋាភិបាល​ម៉ាសេដូនៀ​បាន​សន្យា​ថា​នឹង​ខិត​ខំ​អស់​ពី​សមត្ថភាព​​កំណត់​មូលហេតុ​នៃ​សោកនាដកម្ម​នេះ៕

Daily Program

Livesteam thumbnail