សន្តអសនៈស្វាគមន៍សន្ធិសញ្ញាថ្មី "សំខាន់" ស្តីពីកម្មសិទ្ធិបញ្ញា
អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់ សន្តអសនៈ ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បាននិយាយថា សន្ធិសញ្ញាអន្តរជាតិថ្មីតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកប្រព័ន្ធ នៃការគោរពកម្មសិទ្ធិបញ្ញាមួយប្រកបដោយ ប្រសិទ្ធភាព និង ការពារផលប្រយោជន៍សម្រាប់មនុស្សជាតិ ។ នេះបើតាមសេចក្តីរាយការណ៍របស់សន្តអសនៈ។
លោកអគ្គអភិបាល អេតទ័រ បាឡេស្តេរ៉ូ (Ettore Balestrero) ដែលជាអ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអសនៈប្រចាំនៅ អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បាន ហៅសន្ធិសញ្ញានេះថាជា "ជំហានទៅមុខដ៏សំខាន់" ។
លោកបានបន្តទៀតថា នេះ គឺជាសន្ធិសញ្ញា លើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ ក៏ដូចជាលើកដំបូងដែលមិនធ្លាប់មានទាក់ទងនឹងធនធានហ្សែន និងចំណេះដឹងប្រពៃណីរបស់ជនជាតិដើមភាគតិច។
អង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានឲ្យដឹងថា សន្ធិសញ្ញានេះបង្ហាញថាប្រព័ន្ធកម្មសិទ្ធិបញ្ញាអាច "បន្តជំរុញឱ្យមានការបង្កើតថ្មី" ខណៈពេលដែល "កម្មវិធីវិវឌ្ឍន៍ រួមបញ្ចូលកាន់តែច្រើន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសទាំងអស់ និងសហគមន៍នៅក្នុងប្រទេសនីមួយៗ។