សង្រ្គាមអ៊ីស្រាអែល ហាម៉ាស ៖ បេនចាមីន ណេតាន់យ៉ាហ៊ូ ប្រកាសអំពី​ការពង្រីក​ការប្រយុទ្ធនៅហ្គាហ្សា

លោកបេនចាម៊ីន ណេតាន់យ៉ាហ៊ូ បានថ្លែងថា អ៊ីស្រាអែលពង្រីក​ការវាយប្រហាររបស់ខ្លួន​នៅលើដែនដីហ្គាហ្សា នៅក្នុងប៉ុន្មានថ្ងៃដែលនឹងមកដល់ និងថា សង្រ្គាមគឺនៅឆ្ងាយពី ការ បញ្ចប់។ ការវាយប្រហាររបស់អ៊ីស្រាអែលបន្តនៅហ្គាហ្សា ដែលប្រជាជនស៊ីវិលស្ថិតនៅមាត់ គែមនឹងគ្រោះទុរភិក្ស។

លោកបេនចាម៊ីន ណេតាន់យ៉ាហ៊ូ បានថ្លែងថា អ៊ីស្រាអែលនឹងពង្រីកការវាយប្រហារ​ផ្លូវគោក​លើដែនដីហ្គាហ្សានៅក្នុងប៉ុន្មានថ្ងៃដែលនឹងមកដល់ ទោះបីជាមានការខិតខំប្រឹងប្រែងជា អន្តរជាតិ ​ដែលសំដៅ​បញ្ចប់ការប្រយុទ្ធនេះក្តី។

ថ្លែងទៅកាន់សមាជិកនៃគណបក្សរបស់លោក លីគូទ កាលពីថ្ងៃចន្ទ លោកបេនចាម៊ីន ណេតាន់យ៉ាហ៊ូ បានថ្លែងថា សង្រ្គាមមិនមែនជិតបញ្ចប់ទេ។ លោកបានប្រកាសថា លោក មក ហ្គាហ្សាពេលនេះ។ យើងមិនបញ្ចប់ទេ យើងបន្តប្រយុទ្ធ យើងពង្រីកការប្រយុទ្ធ​នៅក្នុង ប៉ុន្មាន​ថ្ងៃ​ដែលនឹងមកដល់ ហើយរឿងនេះនឹងជាសង្រ្គាមដ៏យូរ ដែលមិនជិតចប់ទេ។

នៅអំឡុងសេចក្តីថ្លែងសន្ទរកថាទៅកាន់សភានៅអំឡុង​ពេលនោះ លោកបានពន្យល់ថា កងទ័ព​ត្រូវការពេលវេលាបន្ថែមដើម្បីទទួលបានការរំដោះចំណាប់ខ្មាំង។ លោកបេនចាម៊ីន ណេតាន់យ៉ាហ៊ូ ត្រូវបានទទូចដោយគ្រួសារចំណាប់ខ្មាំង​ដែលនិយាយថា ត្រូវរំដោះពួកគេ ឥឡូវៗ។ ពួកគេនិយាយថា ៖ ”ហើយប្រសិនបើជាកូនរបស់អ្នក? ៨០ថ្ងៃហើយ រាល់នាទី គឺ ជា ឋាន នរក។ រៀងរាល់ពេលល្ងាច សាច់ញាតិរបស់ចំណាប់ខ្មាំង បានធ្វើបាតុកម្មនៅពីមុខ​ក្រសួងការពារជាតិនៅទីក្រុង តេល អាវីវ មុននឹងការប្រជុំរបស់គណៈសង្រ្គាម។

យោងតាមក្រសួងសុខាភិបាលហាម៉ាស មានមនុស្សយ៉ាងហោចណាស់ ៧០នាក់ ត្រូវ បាន សម្លាប់នៅក្នុងការវាយប្រហារ​កាលពីថ្ងៃល្ងាចថ្ងៃអាទិត្យ ទៅលើជំរុំជនភៀសខ្លួន អាល់ ម៉ាហ្គាហ្ស៊ី នៅក្នុងមជ្ឈមណ្ឌលកណ្តាលនៃដែនដីហ្គាហ្សា។ ទាហានអ៊ីស្រាអែលនិយាយថា កំពុងផ្ទៀងផ្ទាត់ហេតុការណ៍នេះ។

ការវាយប្រហាររបស់អ៊ីស្រាអែល បន្តធ្វើនៅថ្ងៃចន្ទនេះ នៅហ្គាហ្សា ដែលជនស៊ីវិល ស្ថិត នៅ គែមនៃគ្រោះអត់ឃ្លាន។

យោងតាមក្រសួងសុខាភិបាលហាម៉ាស បានឲ្យដឹងថា ដែនដីហ្គាហ្សាមិនបាន ឈប់សម្រាក ស្ងប់ស្ងាត់នោះទេ នៅមុនបុណ្យណូអែលមួយថ្ងៃ។ កាលពីព្រលឹមស្រាងៗ ថ្ងៃចន្ទ ការ ទម្លាក់ គ្រាប់បែកបានធ្វើឲ្យមនុស្ស ១២នាក់ស្លាប់ នៅជិតភូមិតូចមួយ​នៅ អាល់ ហ្ស៉ាវ៉ៃដា។ នៅ ពេល រាត្រី​ការទម្លាក់គ្រាប់បែកនៅ ខាន់ យូណេស បានធ្វើឲ្យមនុស្ស យ៉ាងហោចណាស់ ១៨នាក់ ស្លាប់។

នៅកណ្តាលដែនដីហ្គាហ្សា ក៏មានទទួលរង​ការវាយប្រហារជាបន្តបន្ទាប់ប្រមាណជា ៥០ ដង។

នៅក្នុងសារប្រពៃណីនៃពិធីបុណ្យណូអែល សម្តេចប៉ាបហ្វ្រ៉ង់ស្វ័រ បរិហារអំពីស្ថានភាព​មនុស្ស​ធម៌​ដែលអស់សង្ឃឹមរបស់ជនជាតិប៉ាឡេស្ទីន​នៅក្នុងដែនដីហ្គាហ្សា និងអំពាវនាវឲ្យមាន​ការ​រំដោះ​ចំណាប់ខ្មាំង​ដែលនៅជាប់ឃុំឃាំង និងឲ្យមាន​បទឈប់បាញ់។ សម្តេចប៉ាបហ្វ្រ៉ង់ស្វ័រ ដែលមានព្រះជន្ម ៨៧ព្រះវស្សា សម្តេចសុំឲ្យ​បញ្ឈប់​ប្រតិបត្តិ​ការ​យោធាដោយសារ​មាន​ការ​ប៉ះ​ទង្គិចយ៉ាងខ្លាំងជាមួយនឹង​ប្រជាជនស៊ីវិលស្លូតត្រង់ និងថា គេអាចអាចដោះស្រាយ​ស្ថានភាព​មនុស្ស​ធម៌ដែលអស់សង្ឃឹមនេះដោយការបើក​ឲ្យមានជំនួយមនុស្សធម៌ចូលឲ្យ​ដល់ដែនដីហ្គាហ្សា។

ក្រសួងសុខាភិបាលហាម៉ាស បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រតិបតិការយោធា​អ៊ីស្រាអែល​នៅក្នុងដែនដីហ្គាហ្សា បានធ្វើឲ្យមនុស្សស្លាប់ ២០៦៧៤នាក់ ចាប់តាំ​ង​ពីការចាប់​ផ្តើម​នៃសង្រ្គាម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ក្រសួងនេះក៏បានបញ្ជាក់អំពី​អ្នករង​របួស​ដែល​មានចំនួនច្រើនជាង ៥៤៥៣៦នាក់ផងដែលមកទល់នឹងពេលនេះ។

 

 

Daily Program

Livesteam thumbnail