សង្រ្គាមនៅអ៊ុយក្រែន ការត្រឡប់មករកកិច្ចសន្ទនាជាមួយលោកវ្លាឌីមៀ ពូទីន ឬ ការភ័ន្តច្រឡំរបស់លោកអេម៉ានូអែល ម៉ាក្រុង

ប្រធានាធិបតីសាធារណរដ្ឋបារាំងវាយតម្លៃថា រឿងនឹងក្លាយជាមានប្រយោជន៍ឡើងវិញ​ក្នុង​ការនិយាយជាមួយសមភាគីរុស្ស៊ីរបស់លោក លោកវ្លាឌីមៀ ពូទីន។

តើលោកអេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង អាចមានចិត្តច្រណែននឹងអ្នកទស្សនា​ទូរទស្សន៍​ដែលធ្លាប់ចោទជាសំនួរជាច្រើនម៉ោងទៅកាន់ប្រធានាធិបតីរុស្ស៊ីក្នុងអំឡុង​សន្និសីទ​កាសែត​នាដំណាច់ឆ្នាំ កាលពីថ្ងៃទី១៩ ខែធ្នូដែរឬទេ? ដោយគ្មានការសង្ស័យគឺគ្មានទេ ដោយសារ​តែការពីកិច្ចសន្ទនាកាលពីលើកមុនជាមួយលោកវ្លាឌីមៀ ពូទីន គឺដូចជាក្រៀមក្រំ​ណាស់។ ប្រធានាធិបតីរុស្ស៊ីនិយាយតែម្នាក់ឯងយ៉ាងយូរអំពីប្រភពជាប្រវត្តិ​សាស្រ្តនៃសង្រ្គាម​នៅ​​អ៊ុយក្រែន។

ប្រមុខរដ្ឋបារាំងធ្លាប់ត្រូវបាន​រិះគន់យ៉ាងច្រើនសម្រាប់ការបន្តកិច្ចសន្ទនាដែលគ្មានបានផល​ជាមួយ​លោក​ពូទីន រហូតដល់ខែកញ្ញា ឆ្នាំ២០២២ គឺជាង ៦ខែ បន្ទាប់ពីការចាប់ផ្តើមនៃការ​ឈ្លានពាន​អ៊ុយក្រែន។ ដោយត្រូវបានពង្រឹងកម្លាំងដោយកិច្ចព្រមព្រៀងអឺរ៉ុបដែលបាន​បញ្ចេញ​​​ទឹកប្រាក់ ៩០ពាន់​លានអឺរ៉ូ ឬប្រមាណ ១០៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន លោក​​អេម៉ានូអែល ម៉ាក្រុង សន្និដ្ឋានថា លើកនេះ រឿងនឹងក្លាយជាមានប្រយោជន៍​ក្នុងការ​និយាយ​​ជាមួយលោកពូទីន។

ប្រមុខរដ្ឋបារាំង វិនិច្ឆ័យថា វាមានប្រសិទ្ធភាពតិចតួចដែល​អឺរ៉ុប​ពិភាក្សាតែ​រវាងគ្នាឯង និងថា បេសកកជនអាម៉េរិកបែរ​បានទៅចរចាជាមួយលោក​ពូទីន។ នេះគឺត្រូវម្យ៉ាងដែរ។ ប៉ុន្តែ ការ​ចរចា​ទាំងនោះគឺធ្វើឡើងលើមូលដ្ឋាន​នៃផែនការដែលទទួល​បាន​ពី​គោលគំនិតដ៏ទូលំទូលាយ​ពី​​ទីក្រុងក្រឹមឡាំងនោះទេ។ ទោះជាយ៉ាងណា ទោះបីជាមានការ​ពិភាក្សា​នៅទីក្រុងមៃអាមី រវាង​​រុស្ស៊ី និងអាម៉េរិក និងដំណើរទស្សនកិច្ចរ​បស់លោកចារ៉េដ គូស្នឺ និងលោកស្តេវ វីតកូហ្វ បេសកជន​ពិសេស​អាម៉េរិកទៅទីក្រុងមូស្គូ ក៏ដោយ ក៏ការ​ពិភាក្សា​នានា​មិនមានការរីក​ចម្រើន​ទៅ​​មុខជាដុំកំភួន​នោះឡើយ។ 

ត្រឡប់មកវិញ ទីក្រុងមូស្គូ បានអះអាង​កាលពីសប្តាហ៍មុនថា រុស្ស៊ីត្រៀមខ្លួនសម្រាប់កិច្ច​សន្ទនាជាមួយសមភាគីបារាំង ប៉ុន្តែដើម្បីអ្វី? ដំបូង លោកពូទីនហាក់ដូចជាចាត់ទុកសហរដ្ឋ​អាម៉េរិក​​​គឺជាដៃគូសន្ទនាស្របច្បាប់តែមួយ។ វាក៏មិនប្រាកដដែរថា បារាំងឈានទៅ​រកឲ្យ​តំណាង​ឲ្យ​ជំហរួបរួម​របស់អឺរ៉ុបដែរ។ ហើយបន្ទាប់មកជាពិសេស វាមានសំណាងខ្លាំង​នឹង​ភ្នាល់​ថា លោកពូទីននឹងនឹងមិនផ្លាស់ប្តូរជំហរសូម្បីតែមួយហ៊ុនឡើយ។ នៅក្នុងកម្មវិធី​ផ្សព្វផ្សាយ​​កាលពីលើកមុន លោកពូទីននិយាយម្តងទៀតថា រុស្ស៊ីមិនមែនជាអ្នកចាប់ផ្តើម​សង្រ្គាម​ឡើយ ហើយសារនេះក៏ត្រូវបានលើកឡើងជាទៀតទាត់​ដោយលោកដូណាល់ ត្រាំ​ដែរ។   ចំណែក​​ប្រមុខការទូតរុស្ស៊ី លោកសឺហ្គេ ឡាវ្រ៉ូវ បានរិះគន់យ៉ាងខ្លាំងដល់សំណើរ​របស់​អឺរ៉ុប​​ក្នុង​ការបង្កើតកងកម្លាំងពហុជាតិដើម្បីការពារអ៊ុយក្រែន។

ដោយមិនសូវអើពើអំពីប្រជាធិបតេយ្យនៅក្នុងប្រទេសគាត់ លោកវ្លាឌីមៀ ពូទីន បែរជា​និយាយ​​ថា រុស្ស៊ីត្រៀមខ្លួននឹងបញ្ឈប់ការវាយប្រហារក្នុងមួយរយៈខ្លីក្នុងទីជម្រៅដែនដី​អ៊ុយក្រែន​​ដើម្បីឲ្យ​ការ​បោះឆ្នោតអាចរៀបចំធ្វើឡើងនៅអ៊ុយក្រែន។ តើនេះគឺជាក្តីសង្ឃឹមដែលមិនមានប្រាកដនិយមដែលថា វានឹងអាចធ្វើឲ្យបេក្ខភាពដែលគាំទ្រ​រុស្ស៊ី​​​ឡើង​មកកាន់អំណាចវិញ​ឬយ៉ាងណា?

យើងអាចឲ្យកម្លាំងចិត្តដល់លោកម៉ាក្រុង​ដែលគាត់ទៅនិយាយជាមួយលោកពូទីនម្តងទៀត។ ហានិភ័យគឺថា គាត់នឹងមិនមានឥទ្ធិពលប្រែប្រួលអ្វីទេ។

ដោយការរំពឹងរង់ចាំ ប្រឈមមុខនឹងដៃគូសន្ទនាដែលរឹងត្អឹងដែលមិនគោរពអ្វីក្រៅ​ពីការ​ប្រើប្រាស់​​កម្លាំង សារប្រយោជន៍បំផុតគឺត្រូវបន្តបំពាក់អាវុធដល់អ៊ុយក្រែន និងវិនិយោគបន្ថែម​ទៀត​​នៅក្នុងការការពារអឺរ៉ុបល្អជាជាង។

 

Daily Program

Livesteam thumbnail